ញូវដែលី៖ សាលារៀន នៅទូទាំងតំបន់ពីរដ្ឋ Maine ដល់រដ្ឋតិចសាស់ ដែលគ្រោងនឹងធ្លាក់ចូលទៅក្នុងភាពងងឹតស្ទើរតែទាំងស្រុង ដោយសារ សូរ្យគ្រាស នាពេលខាងមុខ ខណៈដែលអាជ្ញាធរ កំពុងចាត់វិធានការទប់ស្កាត់ជាមុន ដោយការបិទសាលារៀន ឬកាត់បន្ថយថ្នាក់រៀន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Time Of India ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។
សេចក្តីសម្រេចនេះ មានគោលបំណងការពារសិស្សពីការខូចភ្នែក ដែលអាចបង្កឡើងដោយកាំរស្មីព្រះអាទិត្យរបស់សូរ្យគ្រាស និងធានាសុវត្ថិភាពរបស់ពួកគេ ចំពេលមានការរំពឹងទុកនៃលំហូរចូលនៃអ្នកចូលចិត្តមើលសូរ្យគ្រាស ដែលអាចកកស្ទះផ្លូវក្នុងស្រុក។
គួរជម្រាបថា សូរ្យគ្រាសដែលកើតឡើងនៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៤នេះ នឹងបង្ហាញទិដ្ឋភាពដ៏អស្ចារ្យ ពេលដែលព្រះច័ន្ទបាំងរវាងផែនដី និងព្រះអាទិត្យ ដោយបញ្ចេញស្រមោល និងបង្កើតជាការបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍នៃមេកានិចសេឡេស្ទាល។
គួរបញ្ជាក់ថា សូរ្យគ្រាសសរុបចុងក្រោយដែលអាចមើលឃើញនៅសហរដ្ឋអាមេរិក បានកើតឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៧ ដោយបានទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនអាមេរិកជាង២១៥លាននាក់។ ព្រឹត្តិការណ៍បែបនេះបន្ទាប់ មិនត្រូវបានគេរំពឹងទុករហូតដល់ឆ្នាំ ២០៤៤ ដោយសម្គាល់សូរ្យគ្រាសនាពេលខាងមុខថាជាបាតុភូតតារាសាស្ត្រដ៏សំខាន់ ទោះបីជារយៈពេលខ្លីក៏ដោយ ដែលតម្រូវឱ្យមានការរៀបចំផែនការយ៉ាងប្រុងប្រយ័ត្ន និងវិធានការប្រុងប្រយ័ត្នដោយស្ថាប័នអប់រំនៅក្នុងផ្លូវដែលរងផលប៉ះពាល់៕
បកប្រែសម្រួលដោយ៖ នង ណារិន
ប្រភព៖ Time Of India
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS