ប្រទេសថៃ៖ គ្រោះថ្នាក់យន្តហោះទី៤ ប្រចាំដើមឆ្នាំ២០២៤ បានកើតនៅក្នុងខេត្តឈុនបុរី ប្រទេសថៃ ដោយយន្តហោះមួយគ្រឿងហោះបុកជាមួយដើមឈើ និងធ្លាក់ចំវាលស្រែបណ្តាលឱ្យមនុស្ស២នាក់ស្លា.ប់និងរបួស ។ យន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់នៅកណ្តាលវាលស្រែក្នុងខេត្តឈុនបុរី ប្រទេសថៃ បណ្តាល់ឲឱ្យជនបរទេសម្នាក់ស្លា.ប់ និងអ្នករួមដំណើរម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ ។ គ្រោះថ្នាក់ធ្លាក់យន្តហោះទៅថៃ ត្រូវបានចាត់ទុកថា ជាហេតុការណ៍គ្រោះថ្នាក់យន្តហោះទី៤ បន្ទាប់ពីហេតុការណ៍ដែលទើបតែកើតឡើងថ្មីៗនៅប្រទេសវៀតណាម សហរដ្ឋអាមេរិក និងប្រទេសជប៉ុន។
យោងតាមការសារព័ត៌មាន Thai PBS News ចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤នេះ បញ្ជាក់ថា យន្តហោះធុនតូចមួយគ្រឿងបានធ្លាក់នៅកណ្តាលវាលស្រែក្បែរប្រាសាទ Huai Yai ខេត្ត Chonburi ។ ក្រោយកើតហេតុភ្លាមៗ គេប្រទះឃើញជនបរទេសម្នាក់ស្លា.ប់នៅនឹងកន្លែង និងមនុស្សម្នាក់ទៀតបានរងរបួស ខណៈដែលសមត្ថកិច្ចកំពុងប្រញាប់ប្រញាល់ស្វែងរកមូលហេតុ។
ប្រភពដដែលបានបញ្ជាក់ថា នាវេលាម៉ោងប្រហែល 9:00 ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ មន្ត្រីមូលដ្ឋានបានទទួលរបាយការណ៍ថា មានយន្តហោះតូចមួយគ្រឿងបានធ្លាក់ នៅកណ្តាលវាលស្រែក្បែរប្រាសាទ Huai Yai ឃុំ Huai Yai ស្រុក Bang Lamung ខេត្ត Chonburi ដំបូងឡើយមនុស្សម្នាក់បានស្លា.ប់ និងម្នាក់ទៀតរងរបួស។ ទីតាំងកើតហេតុស្ថិតនៅកណ្តាលវាលស្រែ ប្រហែល៥០០ម៉ែត្រពីផ្លូវ Huai Yai កម្ទេចកម្ទីយន្តហោះបានរាយប៉ាយពាសពេញវាលស្រែ។
គួរកត់សម្គាល់ថា គ្រោះថ្នាក់ធ្លាក់យន្តហោះក្នុងប្រទេសថៃចុងក្រោយនេះ បានកើតឡើងរំលងគ្នាតែ៣ថ្ងៃប៉ុណ្ណោះក្រោយពីកើតមាន គ្រោះថ្នាក់ធ្លាក់យន្តហោះយោធា ក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ជារឿងចៃដន្យយន្តហោះទាំងពីរនេះ បានបាត់ការគ្រប់គ្រង និងបានធ្លាក់ចំវាលស្រែរបស់អ្នកស្រុកដូចគ្នាថែមទៀត៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS