ខេត្តកណ្តាល ៖ សាហាវមែន ករណីក្មេងទំនើង យុវជន២នាក់កំពុងជិះម៉ូតូឌុបគ្នា ត្រូវជនដៃដល់២នាក់ ជិះមកពីក្រោយ កាប់ប្រហារដាច់.កស្លាប់ម្នាក់ ម្នាក់ទៀតត្រូវខ្នងរបួសធ្ងន់ណាស់ រួចគេចខ្លួនបាត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៣ និង ១០នាទីថ្ងៃទី ១៧ ខែ ធ្នូ ២០២៤ នៅចំណុចភូមិព្រែកស្នាយ ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះទាំង២នាក់រួមមាន៖
១-ឈ្មោះ សល់ ប៉េងហាក់ ហៅម៉ាន់ ភេទ ប្រុស អាយុ ១៦ ឆ្នាំមុខរបរ កសិករ មានទីលំនៅភូមិ ព្រែកស្នាយ ឃុំ ព្រែកគយ ស្រុក ស្អាង ខេត្ត កណ្តាល (ស្លាប់នៅឯមន្ទីរពេទ្យ)។
២-ឈ្មោះ វើន សុខគា ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិ ស្តុកជ្រៃ ឃុំ តាំងសំរោង ស្រុក ភ្នំស្រួច ខេត្ត កំពង់ស្ពឺ(របួសត្រូវចំខ្នងខាងឆ្វេងធ្ងន់)។
ចំណែកជនសង្ស័យមានចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន ។
សូមបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ វេីន សុខគា បានជិះម៉ូតូចំនួន០១គ្រឿងម៉ាកឆាយលីជាមួយឈ្មោះ សល់ ប៉េងហាក់ ដេីម្បីទៅទិញទឹកសុទ្ធ និងកាតទូរស័ព្ទនៅចំណុចផ្ទះលក់ចាប់ហួយស្ថិតនៅ ភូមិ ស្វាយតានី ឃុំ ព្រែកគយ ស្រុក ស្អាង កណ្ដាល។រួចហេីយជនរងគ្រោះឈ្មោះ វេីន សុខគា និង ជិះម៉ូតូម៉ាកឆាយលីឌុប ឈ្មោះ សល់ ប៉េងហាក់ ត្រឡប់មកវិញមកដល់ចំណុចតូបលក់ឆៃប៉ូវលេខ៩៩៩ ស្រាប់តែពេលនោះក៏មានជនសង្ស័យចំនួន០២នាក់បានជិះម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌សមិនចាំផ្លាកលេខ បើកបញ្ច្រាស់ទិសគ្នាពីជើងទៅត្បូង រួចហើយជនសង្ស័យបានជិះម៉ូតូត្រឡប់ក្រោយវិញ ហេីយបានយកវត្ថុរឹងទៅធ្វើសកម្មភាពកាប់ទៅលេីជនរងគ្រោះឈ្មោះ សល់ ប៉េងហាក់ ត្រូវកញ្ចឹងក ខាងឆ្វេង បណ្ដាលឱ្យរបួសធ្ងន់និង បានកាប់ទៅលី ជនរងគ្រោះម្នាក់ទៀតឈ្មោះ វេីន សុខគា ត្រូវចំខ្នងបណ្ដាលឱ្យរងរបួសធ្ងន់ ពេលធ្វើសកម្មភាពរួចហើយជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។
ចំណែកឯជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលរបួសនៅឯមន្ទីរពេទ្យបង្អែកស្រុកស្អាងដល់ស្ថានភាពជនរងគ្រោះឈ្មោះ សល់ប៉េងហាក់ របួសធ្ងន់ពេកបានស្លាប់នៅឯមន្ទីរពេទ្យ។
ពេលទទួលបានព័ត៌មានខាងលើនេះភ្លាមកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយបានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុនិងស្រាវជ្រាវស្វែងរកជនសង្ស័យយកមកអនុវត្តតាមនីតិវិធី៕ អត្ថបទដោយ៖ អែលមេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS