កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងជំទាវ ឆាយ សាលីន តំណាង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងសហការីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បាននាំយកអំណោយដ៏ថ្លៃថ្លាមកចែកជូនដល់កងកម្លាំងនគរបាលការពារព្រំដែន និងជនភៀសសឹក ឋិតក្នុងវត្តឧត្តរគីរីទួលអណ្តែត ខេត្តព្រះវិហារ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងឯកឧត្តម មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បានសម្តែងអំណរគុណយ៉ាងជ្រាវជ្រៅជូនដល់គណៈប្រតិភូទាំងអស់ ជាពិសេសឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ដែលបាននាំយកអំណោយយ៉ាងច្រើនសន្ធិកសន្ធាប់មកប្រគល់ជូនដល់កម្លាំងការពារព្រំដែន ដែលអំណោយទាំងនេះពិតជាមានសារសំខាន់ណាស់សម្រាប់ផ្គត់ផ្គង់ដល់កម្លាំងជួរមុខ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន
មានប្រសាសន៍ថា អំណោយដ៏ថ្លៃថ្លារបស់ឯកត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ គឺបង្ហាញអំពីការយកចិត្តទុកដាក់ពីសុខទុក្ខ និងជាការដឹងគុណចំពោះភាពអង់អាចក្លាហានរបស់វិរកងទ័ពដែលបានលះបង់ក្តីសុខផ្ទាល់ខ្លួន និងហានពលីគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិពីការឈ្លានពានរបស់សំណាក់កងទ័ពថៃនាពេលកន្លងមក។
ឯកឧត្តមក៏បានបញ្ជាក់ទៀតថា ការបូជាជីវិត និងស្មារតីរបស់ពួកគាត់គឺជារឿងដ៏សំខាន់ដែលមិនអាចបំភ្លេចបាន។