ព័ត៌មានជាតិ

ជុំវិញរបងវិទ្យាល័យឥន្រ្ទទេវី ដែលទុកសម្រាប់សិស្សដើរថ្មើរជើង កំពុងត្រូវបានអាជីវករលក់ដូរនិងផ្ញើម៉ូតូ រំលោភចិញ្ចើមផ្លូវ

12-Dec-2024 345 views

រាជធានីភ្នំពេញ ៖ ចិញ្ចើមផ្លូវសម្រាប់សិស្សថ្មើរជើងជុំវិញ វិទ្យាល័យឥន្រ្ទទេវី ត្រូវបានអាជីវករចិញ្ចើមផ្លូវដាក់តាំងលក់អស់ទាំងស្រុងទៅហើយ ។ ជាក់ស្តែងនៅជុំវិញបរិវេណ វិទ្យាល័យ ឥន្រ្ទទេវីចិញ្ចើមផ្លូវសម្រាប់សិស្សានុសិស្ស ដើរដោយថ្មើរជើង ចំណុចបណ្តោយផ្លូវលេខ ៥៩២ កែងនឹងផ្លូវលេខ ៣១៧ ត្រូវបានប្រជាពលរដ្ឋយកចំណុចចិញ្ចើមផ្លូវរកសុីលក់ដូរ នឹងដាក់ផ្ញើម៉ូតូលើចិញ្ចើមផ្លូវតែម្តង ។

ប្រជាពលរដ្ឋរស់នៅចំហៀងសាលាបានប្រាប់អោយដឹងថា ចិញ្ចើមផ្លូវនេះគឺសម្រាប់ទុកអោយសិស្សានុសិស្សដើរ មិនមែនទុកអោយអាជីវករយកចំណុចនេះប្រកបរបររកសុីនោះឡើយ ។ ពលរដ្ឋបន្តថាហើយភាគច្រើន ជុំវិញរបងវិទ្យាល័យឥន្រ្ទទេវីនេះ អោយតែមានអ្នកដំណើរឈប់ម៉ូតូ ឬរថយន្តចតចូលទិញ គឺតែងបង្កការកកស្ទះចរាចរណ៍តែម្តង ដែលធ្វើអោយពិបាកឆ្លងកាត់តែម្តង ។

ពលរដ្ឋរស់នៅក្បែរនោះបានប្រាប់អោយដឹងថា ជារៀងរាល់ថ្ងៃគាត់តែងតែសង្កេតឃើញសិស្សានុសិស្សដើរនៅលើផ្លូវថ្នល់ ដែលជាផ្លូវអថិភាពសម្រាប់យាន្តយន្តធ្វើដំណើរតែម្តង ។ ហើយអាជីវករមួយផ្នែកទៀតមិនត្រឹមតែ លក់ដូរនោះឡើយ មានទាំងការចងខ្សែរបាំងសម្រាប់ដាក់ផ្ញើម៉ូតូនៅលើចិញ្ចើមថែមទៀតផង ។

ជាមួយគ្នានេះដែរ លោក សុឹប សុផង់ អភិបាលរង នៃគណៈអភិបាលខណ្ឌទួលគោក បានបញ្ជាក់អោយដឹងថា ចំពោះបញ្ហានេះដែរ អាជ្ញាធរកំពុអនុវត្តជាបណ្តើរៗហើយ ទីតាំងដោយសារតែទីតាំងនៅក្នុងមូលដ្ឋានខណ្ឌទួលគោកមានច្រើនកន្លែង ហើយទីតាំងខ្លះបានជូនដំណឹង នឹងខ្លះទៀតនៅមិនទាន់បានជូនដំណឹងនោះឡើយ ព្រោះថាការលក់ដូរនៅលើចិញ្ចើមផ្លូវនេះ គឺមានការពាក់ព័ន្ធបញ្ហាសណ្តាប់ធ្នាប់សាធារណៈ ហើយអាជ្ញាធរក៏បានគិតពីជីវភាពរបស់អាជីវករលក់ដូរផង ដើម្បីទុកពេលអោយពួកគាត់រកទីតាំងថ្មី ក្នុងការប្រកបរបរ ជៀសវាងមានការចុះអនុវត្តប៉ះពាល់ដល់ប្រជាពលរដ្ឋ ។ លោក អភិបាលរងបន្តថា ក្នុងករណីអាជ្ញាធរចុះណែនាំហើយនៅតែមិនស្តាប់ នឹងចាត់វិធានការក្តៅ ។

ចំពោះបញ្ហានេះដែរ ប្រជាពលរដ្ឋបានសំណូមពរអាជ្ញាធរពាក់ព័ន្ធមេត្តា ជួយចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញរបងវិទ្យាល័យឥន្រ្ទទេវីផង ព្រោះថាចិញ្ចើមសម្រាប់សិស្សថ្មើរជើង បាត់អស់ហើយដោយសារអាជីករដាក់លក់រំលោភផ្លូវអស់បាត់ទៅហើយ ៕មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS