ខេត្តកណ្តាល ៖ ប្រមូលផ្តុំគ្នាជល់មាន់ក្នុងដីចំការចេក សមត្ថកិច្ចឆ្មក់ចុះបង្ក្រាប រត់ចែកជើងគ្នា ចាប់ឃាត់ខ្លួនបាន ០៣នាក់ ដកហូតបានម៉ូតូ៣០គ្រឿង រថយន្ត ម៉ូតូកង់បី និងវត្ថុតាងជាច្រើនទៀត ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ២និង៥១នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ចំណុចដីចំការចេក ក្រោយភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។
តាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យចំនួន០៣នាក់(ឃាត់ខ្លួន)រួមមាន ៖
១.ឈ្មោះ ជឹម ម៉ន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ
មានទីលំនៅបច្ចុប្បន្នភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
២.ឈ្មោះ តឹក ចំរើន ភេទប្រុស អាយុ៤៩ ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិក្រោលគោល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
៣.ឈ្មោះ ឃ្លី យ៉ារ៉ូ ភេទប្រុស អាយុ៣៥ ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិ ពុកឬស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្នុងនោះ វត្ថុតាងចាប់យករួមមាន ៖
១.មាន់ជល់ចំនួន០២ក្បាល។
២.ស៊ុមក្រុងមាន់ចំនួន១៤ ។
៣.កន្ត្រក់ដាក់មាន់ចំនួន០៣។
៤.ជ័រហ៊ុំសង្វៀនចំនួន០២ដុំ។
៥.កំរាលក្រាលជើងមាន់ចំនួន០៨។
៦.រថយន្តចំនួន០៤គ្រឿង។
៧.ម៉ូតូចំនួន៣០គ្រឿង។
៨.pass app ចំនួន០១គ្រឿង។
៨.ធុងទឹកកកចំនួន០១។
សូមបញ្ជាក់ថា មុននឹងឈានដល់ការបង្ក្រាបនេះ មានប្រជាពលរដ្ឋបានរាយការណ៏ថាមានការ លួចលេងល្បែងស៊ីសងជល់មាន់ នៅចំណុចកើតហេតុខាងលើ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងអន្តរាគមន៍ស្រុកសហការជាមួយមេឃុំឫស្សីជ្រោយ កំលាំងប៉ុស្តិ៍ និងកម្លាំងប្រជាការពារដឹកនាំដោយលោក យី យ៉េន អភិបាលនៃគណៈអភិបាលស្រុកមុខកំពូល បានចុះទៅដល់កន្លែងកើតហេតុធ្វើការបង្ក្រាប ពេលទៅដល់កម្លាំងឃាត់បានជនសង្ស័យចំនួន០៣នាក់ រួមនិងវត្ថុតាងខាងលើ ដោយឡែកក្រុមជនសង្ស័យមួយចំនួនទៀតបានរត់គេចខ្លួន។
ក្រោយពីធ្វើការបង្ក្រាបកម្លាំងសមត្ថកិច្ចបានយកជនសង្ស័យ រួមនិងវត្ថុតាងមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុក។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង បានចាត់ការតាមនីតិវិធី ច្បាប់៕ អែលមេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS