រាជធានីភ្នំពេញ៖ គួរអោយអាសូរណាស់ លោកតាម្នាក់បានស្លាប់ក្នុងអង្រឹងក្រោមដើមឈើជាប់នឹងកង់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ចចុះមកទៅតាំងកើតហេតុ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៥០នាទី រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវបេតុង ក្នុងដីទ្បូមួយកន្លែង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅជិតទីតាំងកន្លែងកើតហេតុបានអោយដឹងថា លោកតាវ័យចំណាស់ខាងលើ បានស្នាក់នៅក្នុងរោងរបស់គាត់ដោយមានចងអង្រឹងក្រោយដើមឈើតែម្នាក់ឯង ស្របពេលនោះក៏មានបងប្អូនប្រជាពលរដ្ឋគាត់បានដើរកាត់ក្នុងរោងនោះ បានស្រែកហៅលោកតា តែមិនឆ្លើយតបអើតមើលក៏ឃើញលោកតានោះបានស្លាប់បាត់ទៅហើយ ទើបបង្កការប្រញាប់ផ្អើលទើបប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ចបានចុះមកដល់ទីតាំងកន្លែងកើតហេតុតែម្តង។
គួរបញ្ជាក់ផងដែរលោកតាខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណ គ្មានក្រុមគ្រួសារសាច់ញាតិ វ័យប្រមាណជា៦០ឆ្នាំជាង ភេទប្រុស កម្ពស់១.៦៥m កង់របស់គាត់ពណ៌ស និងសម្ភារៈមួយចំនួនជាប់កង់ ស្នាក់នៅទីតាំងក្នុងរោងដីទ្បូគេទុកចោលមួយកន្លែង ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានចុះទៅដល់ទីតាំងកន្លែងហេតុបានធ្វើកោសល្យវិច័យចំពោះសាកសពលោកតាខាង និងបានយកសពទៅដង្កល់នៅវត្តសារ៉ាវត្តី រង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ អែលមេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS