ព័ត៌មានជាតិ

ទោះគ្នាអនាថា ក៏គ្នាមានជីវិត មានផ្ទៃពោះគ្រប់ខែ ដេកនៅគំនរសំរាម អង្គុយយំអង្អែលពោះបែកទឹកភ្លោះ អាណិតនាំគ្នាហៅរថយន្តសង្គ្រោះ...

10-Dec-2024 255 views

រាជធានីភ្នំពេញ៖ រួមគ្នាធ្វើអំពើល្អ តាមអ្វីដែលយើងអាចធ្វើទៅបាន ... លោកពូម្នាក់ ជាអ្នករត់កង់បី និងអ្នកលក់ដូរនៅក្បែរកន្លែងកើតហេតុ បានឃើញស្ត្រីម្នាក់ជាជនអនាថា មានផ្ទៃពោះគ្រប់ខែ ដេកនៅគំនរសំរាមគេទុកចោល អង្គុយយំអង្អែលពោះ បែកទឹកភ្លោះ ចាំប្តីដែលទៅរើសអេតចាយ លោកពូឃើញហើយអាណិតក៏បានប្រាប់អាជ្ញាធរ និងមានប្រជាពលរដ្ឋផ្សេងទៀតទាក់ទងមកអ្នកសារព័ត៌មាន ឲ្យចុះមកជួយផ្សាយដើម្បីជួយហៅរថយន្តសាមុយ យកគាត់ទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកពូបានបញ្ជាក់ថា លោកពូមករត់កង់បីនៅចំណុចនេះ តាំងពីម៉ោង ៣ទៀបភ្លឺ បានឃើញស្ត្រីខាងលើ ដេកនៅកន្លែងនេះ ២យប់មកហើយ និងឃើញអង្គុយយំអង្អែលពោះ ដែលមានផ្ទៃពោះគ្រប់ខែ សួរទៅថាកូនសំយ៉ុងចុះដូចរៀបនឹងឆ្លងទន្លេ បែកទឹកភ្លោះទៀត ទើបគាត់បារម្ភពីសុវត្ថិភាព អាណិតគ្នា ទោះបីគ្នាជាជនអនាថា ក៏គ្នាមានជីវិត ខ្លាចមានគ្រោះថ្នាក់ដល់ស្ត្រីខាងលើ និងកូនក្នុងផ្ទៃ លោកពូក៏បាន ប្រាប់អាជ្ញាធរ និងមានប្រជាពលរដ្ឋផ្សេងទៀតទាក់ទងមកអ្នកសារព័ត៌មាន ឲ្យចុះមកជួយផ្សាយដើម្បីជួយហៅរថយន្តសាមុយ យកគាត់ទៅកាន់មន្ទីរពេទ្យ ។ ភ្លាមៗក៏មាន រថងយន្តសង្គ្រោះរបស់មន្ទីរពេទ្យព្រះកុសុមៈ មកទទួលយកស្ត្រីខាងលើ ទៅសម្រាលនៅមន្ទីរពេទ្យផងដែរ ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS