ព័ត៌មានជាតិ

រថយន្ត ក្រឡុកស៊ីម៉ង់ត៍ SCG បុកនិងកិនម៉ូតូ Honda Beat ចំពាក់កណ្ដាលខ្លួនស្លាប់យ៉ាងរន្ធត់

10-Dec-2024 337 views

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត ក្រឡុកស៊ីម៉ង់ត៍ មិនប្រយ័ត្ន ក៏បើកបុកនិងកិនម៉ូតូ Honda Beat បណ្ដាលអោយអ្នកបើកម៉ូតូស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះបានកើតឡើងនៅក្រោមស្ពានអាស សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌ ចំការមន នាវេលា ម៉ោង ១១យប់ ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៤។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ គេបុរសម្នាក់បើករថយន្ត ក្រឡុក ស៊ីម៉ង់ត៍ SCG ពាក់ផ្លាកលេខភ្នំពេញ 5A-0995 បើកមកតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីកើតមកលិច មកដល់ការដ្ឋានសាងសង់ស្ពានអាកាសក៏បានបុកហើយកិននាក់បើកម៉ូតូ Honda Beat ចំពាក់កណ្ដាលខ្លួន បណ្ដាលឲ្យស្លាប់ភ្លាមៗ តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយកម៉ូតូនិងរថយន្តរក្សាទុក រួចប្រគល់សពអោយគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS