ព័ត៌មានជាតិ

កាន់តែប្រហើនហើយ! លោកយាយម្នាក់ ត្រូវចោរឆក់ខ្សែកមាស ដាច់២កំណាត់ ដួលបោកក្បាលរបួសធ្ងន់សន្លប់បាត់ស្មារតី រត់បាត់!

05-Dec-2024 310 views

រាជធានីភ្នំពេញ ៖ លោកយាយម្នាក់ បានរងរបួសធ្ងន់ បែកក្បាលសន្លប់បាត់ស្មារតី ខណៈកំពុងជិះម៉ូតូអាគុយតាមផ្លូវ ត្រូវក្រុមចោរ ឆក់ខ្សែកមាស ពីក ដាច់ជា២កំណាត់ ដួលបោកក្បាលទៅនឹងផ្លូវ រួចជិះម៉ូតូគេចខ្លួនបាត់ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥និង១០នាទីល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ តាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ឹម ភួន ភេទស្រី អាយុ៦៥ឆ្នាំ មានទីលំនៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ បានជិះម៉ូតូអាគុយ ចេញពីផ្ទះ តាមផ្លូវបេតុងព្រៃល្វា បំណងទៅផ្សារចោមចៅ ចេញមកបានបន្តិច ក៏ប្រទះឃើញនឹងលោកចោរ ជិះម៉ូតូមកធ្វើសកម្មភាព ឆក់ខ្សែកមាស ពីករបស់លោកយាយ ដាច់ជា២កំណាត់ បណ្តាលឲ្យលោកយាយ ដួលបោកក្បាលទៅនឹងផ្លូវ រងរបួសធ្ងន់ បែកក្បាលសន្លប់បាត់ស្មារតី រួចលោកចោរនោះ ក៏ជិះម៉ូតូគេចខ្លួនបាត់ សល់តែលោកយាយ ត្រូវបានប្រជាពលរដ្ឋប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ហៅរថយន្តសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃ ខណៈសមត្ថកិច្ចនឹងបើកការស្រាវជ្រាវ ចាប់ចាប់លោកចោរខាងលើយកមកផ្តន្ទាទោសតាមច្បាប់ ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS