រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១២:០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនក្រុមលីអូហោះ ដែលជាមុខសញ្ញាសេសសល់ចំនួន០២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ប្រព្រឹត្តកាលថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៤:៣០ នាទី នៅចំណុច ផ្លូវបេតុង ភូមិ ព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទាំង០២នាក់រួមមាន ៖
១. ឈ្មោះ សុខា ជ័យវន្ត័ ភេទប្រុស ហៅវន្ត័។
២. ឈ្មោះ សាន់ គីមហ៊ាង ហៅ អាស្វា។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS