ព័ត៌មានជាតិ

បំបែកករណីគាស់ផ្ទះលួចគ្រឿងអលង្កា ចាប់បានជនសង្ស័យនាំមកបង្ហាញកន្លែងលាក់ទុក!

04-Dec-2024 310 views

ខេត្តកំពង់ធំ ៖ យោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លោកឧត្ដមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពីវេលម៉ោង០៣ និង ៣០នាទីទៀបភ្លឺ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ពីទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ លី សុភ័គ្គត្រា ភេទស្រី អាយុ២0ឆ្នាំ រស់នៅភូមិគោកងួន ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីលួចមានស្ថានទម្ងន់ទោស (ដោយការគាស់ទម្លុះទម្លាយ) ។

បន្ទាប់ពីទទួលបានពត៌មានខាងលើនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កម្លាំងនគរបាលស្រុកកំពង់ស្វាយ ដឹកនាំដោយលោកវរសេនីយ៍ទោ កែ កញ្ចនា អធិការនគរបាលស្រុក ប្រើប្រាស់វិធានការជំនាញ ឈានទៅបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អៀង ប៉េងអឺ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិគោកងួន ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាវេលាម៉ោង១៦ និង១០នាទី នាថ្ងៃខែឆ្នាំដដែល។

ជាលទ្ធផល សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ៖ ខ្សែក ០១ខ្សែទម្ងន់ ០៥ជី, ខ្សែដៃ០១ខ្សែទម្ងន់ ០៥ជី, ចិញ្ជៀន ០១វង់ទំងន់០២ជី, ទូរស័ព្ទ ០១គ្រឿង, បារីចំនួន ០២សុង, សាំង ១៥លីត្រ ព្រមទាំងប្រគល់ជូនជនរងគ្រោះ នារសៀលថ្ងៃខែឆ្នាំខាងលើ៕​

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS