ព័ត៌មានជាតិ

បងប្អូនអ្នកដឹកជញ្ជូនមួយចំនួនអើយសុំចិត្ត បើកល្មមៗទៅកុំប្រញាប់ពេក! ជិះទៅទាក់ដៃចង្កូតម៉ូតូគេដួលផ្កាប់មុខ របួសធ្ងន់ម្នាក់បាក់ឆ្អឹងដងកាំបិត រួចរត់បាត់ សំណាងគ្មានឡានមកពីក្រោយ!

04-Dec-2024 312 views

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ បានរងរបួសធ្ងន់ សង្ស័យបាក់ឆ្អឹងដងកាំបិត ខណៈកំពុងជិះម៉ូតូឌុបគ្នា២នាក់បងប្អូន ស្រាប់តែមានម៉ូតូអ្នកដឹកជញ្ជូន បើកលឿនវ៉ាជែងមកទាក់ដៃចង្កូត ដួលបោកផ្កាប់មុខទៅលើផ្លូវ សំណាងណាស់គ្មានឡានមកពីក្រោយ កុំអីមិនដឹងទៅជាយ៉ាងណា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ជាង ៩ព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ ចំណុចផ្លូវលេខ ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ២នាក់បងប្អូន ជិះម៉ូតូមួយគ្រឿងឌុបគ្នា តាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូអ្នកដឹកជញ្ជូន តាមការបញ្ជាក់ពីប្រជាពលរដ្ឋលើកឡើងថា ជាម៉ូតូរបស់អ្នកដឹកជញ្ជូនFood Penda បានបើកស្របទិសគ្នា ក្នុងល្បឿនលឿនយ៉ាងជែង មកបុកដៃចង្កូតម៉ូតូរបស់ជនរងគ្រោះដែលកំពុងជិះស្របទិសគ្នា បណ្តាលឲ្យជនរងគ្រោះ ដួលបោកផ្កាប់មុខទៅលើផ្លូវ បណ្តាលឲ្យស្ត្រីអ្នកជិះពីក្រោយ របួសធ្ងន់ សង្ស័យបាក់ឆ្អឹងដងកាំបិត ចំណែកអ្នកឌុបរបួសស្រាល សំណាងណាស់ពេលដួលផ្កាប់មុខនោះ គ្មានឡានមកពីក្រោយ កុំអីមិនដឹងទៅជាយ៉ាងណា រួចហើយម៉ូតូអ្នកដឹកជញ្ជូននោះ ក៏បន្តល្បឿនបើករត់បាត់តែម្តង សល់តែជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

បងប្រុសអ្នកឃើញហេតុការណ៍ក៏បានសូមណូមពរដល់អ្នកដឹកជញ្ជូនមួយចំនួន កុំប្រញាប់ពេក មេត្តាបើកបរគិតពីសុវត្ថិភាពខ្លួនឯង និងអ្នកដ៍ទៃផង ជីវិតគេគ្មានលក់លើទីផ្សារទេ យើងប្រញាប់ គេក៏ចេះប្រញាប់ តែយ៉ាងណាកុំបង្ករគ្រោះថ្នាក់ដល់គេមិនដឹងអី បុកគេរួច មិនទទួលខុសត្រូវហើយ បើករត់ទៀត នេះនិយាយតែបុគ្គលមួយចំនួនតែប៉ុណ្ណោះ ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS