ព័ត៌មានជាតិ

នគរបាលស័ក្តិ៤ នាយរងផ្នែកទទួលបញ្ជូនសារ 117 នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃម្នាក់ មិនស្រួលខ្លួន ស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ មកដល់ផ្ទះវិញ...

04-Dec-2024 248 views

រាជធានីភ្នំពេញ​៖ សូមចូលរួមរំលែកទុក្ខផង ... លោកវរសេនីយ៍ត្រី ព្រហ្ម សុគន្ធ នាយរងផ្នែកទទួលបញ្ជូនសារ 117 នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានទទួលមរណភាព ក្រោយមានបញ្ហាសុខភាព​ត្រូវបានអ្នកផ្ទះបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

សូមបញ្ជាក់ថា លោកវរសេនីយ៍ត្រី ព្រហ្ម សុគន្ធ នាយរងផ្នែកទទួលបញ្ជូនសារ 117 នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ មានអាយុ៥៥ឆ្នាំ និងមានស្រុកកំណើតនៅភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានទទួលមរណភាព នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៤ ចំណុចផ្ទះក្បែរផ្លូវ២១៧ ស្តុបចំការដូង ច្រកចូលសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីសាច់ញាតិបានឲ្យដឹងថា ដំបូងឡើយ ជនរងគ្រោះមានអាការៈមិនស្រួលខ្លួន ត្រូវបានក្រុមគ្រួសារដឹកតាមកង់បីឥណ្ឌា យកទៅកាន់មន្ទីរពេទ្យបង្អែកដង្កោ ដើម្បីឲ្យគ្រូពេទ្យពិនិត្យសុខភាព ទៅដល់គ្រូពេទ្យបញ្ជាក់ថា ជនរងគ្រោះខ្សោយតម្រងនោម និងខ្វះឈាម ពិនិត្យទៅបានឈាមតែ៦ប៉ុណ្ណោះ និងណែនាំឲ្យយកទៅកាន់មន្ទីរពេទ្យរុស្ស៊ី លុះក្រុមគ្រួសារដឹកតាមកង់បីយកមកផ្ទះ ដើម្បីដាក់តាមរថយន្តគ្រួសារផ្ទាល់ខ្លួន យកទៅមន្ទីរពេទ្យរុស្ស៊ីបន្ត តែពេលកំពុងសម្រាកនោះ ស្រាប់តែជនរងគ្រោះ គាំងបេះដូងស្លាប់តែម្តង ពេលនេះសពកំពុងធ្វើបុណ្យនៅគេហដ្ឋាន ខាងលើ ។

សូមចូលរួមរំលែកទុក្ខផង .. ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS