ខេត្តកណ្តាល៖ ពិតជារន្ធត់ណាស់ បុរសម្នាក់ ជនជាតិចិន បានដាច់ខ្លួនជា២ ស្លាប់យ៉ាងរន្ធត់ ចំណែក៣នាក់ទៀត របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនឹងរថយន្ត កាលពីថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង ៣០នាទី លើផ្លូវក្រវ៉ាតក្រុងទី៣ ស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល (ចន្លោះគីឡូម៉ែត្រលេខ៨និងលេខ៩) ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបឋម មកកាន់ ក្រុមការងារ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមាន រថយន្តដឹកទំនិញមួយគ្រឿង ពណ៌ស ពាក់ស្លាក ភ្នំពេញ 3C-5764 បើកបរដោយឈ្មោះ លឹម សំភស្ត័ ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅភូមិ ស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរ ១.ឈ្មោះ សំរិទ្ធ វាយោ ភេទប្រុស អាយុ២១ឆ្នាំ ភូមិចំការដូង ឃុំសំរោងលើ ស្រុកអង្គស្នូល ខេត្តកណ្តាល (ព្រូឡាន) ២. ឈ្មោះ មិញ សុខជ័យ ភេទប្រុស អាយុ៣០ឆ្នាំ ភូមិតាពរ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ព្រូឡាន) បានបើកមកបុកពីក្រោយឡានដឹកទឹកស្រោចតាមសួនច្បារតាមផ្លូវ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-0942 បើកបរដោយឈ្មោះ សាត កក្កដា ភេទ ប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិ ភ្នេល ឃុំ ស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង បណ្តាលអោយស្លាប់មនុស្សម្នាក់ជនជាតិចិន ឈ្មោះ ឡ សាន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅសង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំណែករថយន្ត ត្រូវបានកម្លាំងជំនាញសហការណ៍ជាមួយប៉ុស្តិ៍រដ្ផបាល ចុះវាស់វែងយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី៕ អត្ថបទដោយលោក៖ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS