ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្មបាញ់សម្លាប់បុរសម្នាក់

02-Apr-2024 394 views

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ ត្រូវបានកងកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីឃាតកម្ម បាញ់សម្លាប់បុរសម្នាក់ កាលពីវេលាម៉ោង ១៩ និង ៣៥ នាទីយប់ នៅលើចំណុច​ផ្លូវជាតិ​លេខ៣ ចន្លោះគីឡូម៉ែត្រ លេខ ៥៧-៥៨ ស្ថិតនៅក្នុងភូមិ ត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្ត​តាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ​ ឡេង កាក់ ភេទប្រុស អាយុ៣៦​ មុខរបរ លក់ដូរ​ រស់នៅ រាជធានីភ្នំពេញ។ ក្រោយកើតហេតុ កម្លាំងជំនាញបានចុះដល់កន្លែងហេតុ ធ្វើកំណត់ហេតុ និងបានបញ្ជូនជនរងគ្រោះមកសង្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ។

បន្ទាប់ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាតាមនីតិវិធីជំនាញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១១ និង ៣០នាទី កម្លាំងជំនាញរបស់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានសហការជាមួយកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ រួមទាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ឌីត និមល អាយុ ៣៥ ឆ្នាំ ភេទប្រុស មុខរបរអាជីវករ(បោះ ដុំ ប៊ីចេង) នៅចំណុចផ្លូវឧកញ៉ាឌួង ងៀប កែងផ្លូងវេងស្រេង ស្ថិតក្នុងខណ្ឌ មានជ័យរាជធានីភ្នំពេញ និងដកហូតវត្ថុតាងអាវុធខ្លីម៉ាក K-59 (វត្ថុតាងប្រព្រឹត្តបទល្មើស)​។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនទៅកាន់នាយកដ្ឋាននគរបានព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS