ព័ត៌មានជាតិ

ពុទ្ធោនេះហើយជីវិត! ខំរកស៊ី អត់បានសម្រាកគ្រប់គ្រាន់ អត់ងងុយ បើករថយន្តមកយកបន្លែនៅផ្សារនាគមាស បែរជាគាំងបេះដូងស្លាប់ក្នុងរថយន្ត ទាំងកំពុងឈប់ស្តុបកណ្តាលផ្លូវ ចោលប្រពន្ធ ..

13-Nov-2024 227 views

រាជធានីភ្នំពេញ ៖ បុរសម្នាក់ ខំរកស៊ី បើករថយន្តមកយកអំពិល នៅផ្សារនាគមាស លុះដល់ស្តុបទឹកល្អក់ បែរជាខ្យល់គរ គាំងបេះដូងស្លាប់ក្នុងរថយន្ត ទាំងកំពុងឈប់ស្តុបយ៉ាងអាសូរបំផុត ។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវ ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌ ទួលគោក នាវេលា ម៉ោង ៤ទាបភ្លឺ ថ្ងៃ ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានអោយដឹងថា មុនពេលកើតហេតុ គេបុរសម្នាក់ ជាអ្នកលក់បន្លែ នៅម្ដុំចោមចៅ បានបើករថយន្តមកយកអំពិលទុំ ពីផ្សារនាគមាស លុះបើកមកដល់ចំណុចស្តុបទឹកល្អក់ សង្ស័យអត់ងងុយ មិនបានសម្រាកគ្រប់គ្រាន់ ក៏ស្លាប់ក្នុងរថយន្ត សាំយ៉ុង ពាក់ ផ្លាក លេខ ភ្នំពេញ 2Q-6180 ទាំងកំពុងឈប់ស្តុប កណ្តាលផ្លូវ យ៉ាងអាសូរបំផុត ។

តាមរបាយការណ៍សមត្ថកិច្ច សពជនរងគ្រោះមានឈ្មោះ ផង់ ម៉ាក់ឡា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបើករថយន្ត ទីលំនៅឃុំច្បារមន ស្រុកច្បារមន ខេត្តកំពង់ស្ពឺ។

ក្នុងនោះ បើតាមការបំភ្លឺពីឈ្មោះ សួយ សយ ភេទស្រី ជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ប្ដីគាត់មានជម្ងឺបេះដូងប្រចាំកាយរយៈពេលជាង៣ឆ្នាំមកហើយ, នៅវេលាម៉ោងប្រហែល១២យប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ គាត់ និងប្ដីបានដឹកបន្លែមកលក់នៅផ្សារជម្ពូវ័ន, លុះដល់វេលាម៉ោងប្រហែល០៣ ថ្ងៃដដែល ប្ដីគាត់ទំលាក់បន្លែអស់ ទើបគាត់ទៅរកទិញអីវ៉ាន់នៅផ្សារនាគមាស, នៅវេលាម៉ោងប្រហែល០៣នឹង៤០នាទី ថ្ងៃដដែល ស្រាប់តែសមត្ថកិច្ចទំនាក់ទំនងមកប្រាប់ថា ប្ដីគាត់ស្លាប់នៅក្នុងរថយន្តនៅលើផ្លូវលេខ២៦១ កែងផ្លូវលេខ១២៨ ទើប មកមើលសាកសពប្ដី។

យោងតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយសារគាំងបេះដូង អាចបណ្ដាលមកពីជម្ងឺបេះដូង និងប្រគល់សាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS