រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូ គេចពីរថយន្ត ដួលបោកក្បាលខ្លួនឯង រងរបួសធ្ងន់ធ្ងរ ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះ និងដឹកយកទៅបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ ១៧៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ យុវជនម្នាក់ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JW-4563 គេចពីរថយន្ត ក៏ដួលម៉ូតូ បោកក្បាលខ្លួនឯង រងរបួសធ្ងន់ធ្ងរ ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះ និងដឹកយកទៅបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំសាច់ញាតិអ្នករបួសមកទទួលទៅវិញ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS