ខេត្តកណ្តាល ៖ គ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់ ខឹងឪពុកម្តាយខាងស្រីបំបែកបំបាក់ ក៏យកទូរសព្ទផ្ញើរវីដេអូដែលខ្លួនដេកនៅជាមួយក្មេងស្រីរងគ្រោះ ទៅគំរាមឪពុកគេ មានអី ត្រូវសមត្ថកិច្ចចាប់ខ្លួន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៩និង៥០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំណុចភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ វ៉ាន សុខវិទ្វា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀនជាប់កិច្ចសន្យា មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនរងគ្រោះជាសិស្ស អាយុ១៦ឆ្នាំ រស់នៅស្រុកស្អាង ខេត្តកណ្ដាល។
ដកហូត វត្ថុតាង ទូរសព្ទ ម៉ាកIPhone x ពណ៌ខ្មៅ បែកកញ្ចក់ ចំនួន០១គ្រឿង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យនិងជនរងគ្រោះ បានស្គាល់ស្រលាញ់គ្នារយៈពេល២ឆ្នាំមកហើយ។ ក្រោយមកអ្នកទាំង២ក៏មានទំនាក់ទំនងស៊ីជម្រៅ រហូតដល់បានរួមភេទជាមួយគ្នាបានសម្រេចចំនួន៣ដង ៩លើក នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៦និង១០នាទី ជនសង្ស័យបានបបួលជនរងគ្រោះទៅរួមភេទនៅផ្ទះសំណាក់ នៅម្ដុំស្អាងព្រែកតូច ស្រុកស្អាង ពេលធ្វើសកម្មភាពរួមភេទ ជនសង្ស័យបានយកទូរសព្ទរបស់ខ្លួនថតរូបនិងថតវីដេអូទុកសម្រាប់មើល ហើយអ្នកទាំង២នៅតែមានទំនាក់ទំនងជាមួយគ្នាធម្មតារហូតមក។ លុះដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលា១០និង១៥នាទី អ្នកទាំង២ក៏បានឈ្លោះប្រកែកគ្នា ជនរងគ្រោះបានបិទទូរសព្ទទៅ បន្ទាប់មកនៅវេលាម៉ោងកើតហេតុ ជនសង្ស័យបានទាក់ទងទៅជនរងគ្រោះមិនចូល មានចិត្តខឹងបានយកគណនីហ្វេសប៊ុករបស់ខ្លួន ផ្ញើរវីដេអូអាសអាភាសដែលខ្លួនថតវីដេអូជាមួយនាង ផ្ញើរទៅគណនីហ្វេសប៊ុកឪពុកជនរងគ្រោះ ចំនួន៣វីដេអូ និងផ្ញើរសារជាសំលេងគំរាមតាមរយៈប្រព័ន្ធTelegram ជាច្រើន និងផ្ញើរវីដេអូនោះទៅគណនីហ្វេសប៊ុកបងប្អូនជីដូនមួយ ចំនួន៣វីដេអូដែរ ។ លុះព្រឹកឡើងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឪពុកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងសមត្ថកិច្ចជួយអន្តរាគម៍ ដល់វេលាម៉ោ១១និង០៥នាទីបានណាត់ជួបជនសង្ស័យនៅចំណុចស្ពានទី១៦ ភូមិព្រែកតាវ៉ា ឃុំទឹកវិល និងបានឃាត់ខ្លួនយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។
តាមចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានយកវីដេអូ ដែកថតទុកពេលរួមភេទជាមួយជនរងគ្រោះផ្ញើរទៅគំរាមឪពុកជនរងគ្រោះចំនួន៣វីដេអូ និងបងប្អូនជីដូនមួយនាងចំនួន០៣វីដេអូទៀតប្រាកដមែន។ មូលហេតុ ដែលខ្លួនផ្ញើរវីដេអូនេះ ព្រោះខឹងឪពុកម្ដាយរបស់ជនរងគ្រោះបំបែកបំបាក់មិនអោយស្រលាញ់គ្នា និងមើលងាយក្រុមគ្រួសារខ្លួន។
បច្ចុប្បន្នជនសង្ស័យរួមតាំងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បកសាងសំណុំរឿងតាមនីតិវិធី ៕មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS