ព័ត៌មានជាតិ

ស្អែកអុំទូកឈប់សម្រាក ជិះម៉ូតូទៅយកម្តាយដែលឡើងពីខេត្តមកលេង បែរជាត្រូវក្រុមចោរឆក់ខ្សែកមាស ជាង១តម្លឹង ដួលអូសតាមម៉ូតូជាច្រើនម៉ែត្រ រងរបួស រួចរត់បាត់!!!!

13-Nov-2024 264 views

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ ជិះម៉ូតូមកយកម្តាយដែលឡើងមកពីស្រុកមកលេង បែរជាត្រូវក្រុមចោរ៤នាក់ ឆក់ខ្សែកមាស ជាង១តម្លឹង បានសម្រេចដួលអូសតាមម៉ូតូជាច្រើនម៉ែត្រ រងរបួស ចំណែកក្រុមចោរទាំងនោះ បានដាក់មេប្រ៉ូចបាត់!

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាថ្ងៃត្រង់ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុច ផ្លូវសោះស ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសម្តីពីជនរងគ្រោះ បានបញ្ជាក់ថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ចេញពីផ្ទះមកយកម្តាយ ដែលឡើងមកលេងកូននៅភ្នំពេញ ពេលគាត់ជិះម៉ូតូទៅយកម្តាយនោះ ស្រាប់តែមានជនសង្ស័យ៤នាក់ បានជិះម៉ូតូមកធ្វើសកម្មភាព ឆក់ខ្សែកមាស ជាង១តម្លឹង ពីករបស់គាត់បានសម្រេច ទាំងគាត់ពាក់អាវ២ជាន់ បណ្តាលឲ្យដួលអូសតាមម៉ូតូជាច្រើនម៉ែត្រ រងរបួស ចំណែកក្រុមចោរទាំងនោះ បានដាក់មេប្រ៉ូចបាត់!

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ទីតាំងកើតហេតុ និងបាននាំជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ ទី៣ ដោយជនរងគ្រោះបានសូមណូមពរ ដល់សមត្ថកិច្ចពាក់ព័ន្ធ សូមជួយស្រាវជ្រាវតាមចាប់ក្រុមចោរទាំងនេះផង ដើម្បីយកមកចាត់ការតាមច្បាប់ ៕ មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS