ព័ត៌មានជាតិ

រថយន្តបែនដឹកដីធន់ធំកង់១២មួយគ្រឿង គេចពីរថយន្តនិងម៉ូតូរបស់អ្នកដំណើរ ក្រឡាប់ផ្ងារជើងច្រង៉ាង បះជើងឡើងលើ

13-Nov-2024 198 views

រាជធានីភ្នំពេញ ៖ រថយន្តបែនដឹកដីធន់ធំកង់១២មួយគ្រឿង គេចពីរថយន្តនិងម៉ូតូរបស់អ្នកដំណើរ ជ្រុលចង្កូតក្រឡាប់ផ្ងារជើងច្រង៉ាង បះជើងឡើងលើ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៥៥នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តបែនដឹកដីធន់ធំកង់១២មួយគ្រឿងខាងលើនេះ បើកបរតាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុចកើតហេតុ បាន គេចពីរថយន្តនិងម៉ូតូរបស់អ្នកដំណើរ ជាន់ហ្វ្រាំងអែបស្តាំ បែរជាជ្រុលចង្កូតក្រឡាប់ផ្ងារជើងច្រង៉ាង បះជើងឡើងលើ តែម្តង តែសំណាងក្នុងហេតុការណ៍នេះគ្មាននរណាម្នាក់រងរបួសនោះទេ ។

ក្រោយកើតហេតុ ដោយសារមិនប៉ះពាល់ដល់សម្បត្តិរដ្ឋ ក៏ដូចជាឯកជន សមត្ថកិច្ចបានឲ្យខាងរថយន្តខាងលើ ហៅរថយន្តស្ទូច មកស្ទូចយកទៅជួសជុលដោយខ្លួនឯង ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS