ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីរក្សាទុកអាវុធដោយខុសច្បាប់ (ដាវកែច្នៃ)

12-Nov-2024 203 views

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០០:៣០នាទី នៅចំណុចដីវាលស្ថិតភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីរក្សាទុកអាវុធដោយខុសច្បាប់ (ដាវដកែច្នៃ)។ នេះបើយោងតាមផេកផ្លូវការរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនបានចំនួន០២នាក់៖

១- ឈ្មោះ រ៉ាត់ អ៉ិត ភេទប្រុស មុខរបរកម្មករ សា្នក់នៅបន្ទប់ជួលលេខ១៩ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

២- ឈ្មោះ សុខ មករា ភេទប្រុស មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលលេខ១៩ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ក្នុងនោះ វត្ថុតាងដកហូត ដាវដែកកែច្នៃ ចំនួន០១ដើមប្រវែង១ម៉ែត្រ, ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1M-5400 សេរីឆ្នាំ២០២២, ធុងស្ពាយ FOOD PANDA ពណ៌ផ្កាឈូក ចំនួន០១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS