រាជធានីភ្នំពេញ ៖ ជនសង្ស័យសរុបចំនួន ៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់ ពីបទលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ (គាស់ក្លឹបប៉ាវលីជីង ដែលតុលាការបិទសៀលឃ្លុំបេរ គាស់យកសម្ភារ:) ក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ១៨:៣០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ភ្លាមៗកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេង ហួរ ភេទប្រុស អាយុ២៣ឆ្នាំពីបទលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ(គាស់ក្លឹបប៉ាវលីជីងតុលាការបិទសៀលឃ្លុំបេរគាស់យកសម្ភារ:) ប្រព្រឹត្តនៅចំណុចប៉ាវលីជីងក្លឹប ដែលមានទីតាំងដីឡូត៍លេខ៧៤ ផ្លូវលេខ៥៩៨ ក្រុមទី២១ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបក្ខពួក០៣នាក់ទៀត នៅចំណុចផ្លូវរថភ្លើង ក្រុមទី២៦ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំងអស់រួមមាន ៖
១-ឈ្មោះ សេង ហួរ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់ផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
២-ឈ្មោះ លន វលក្ខណ៍ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
៣-ឈ្មោះ គុំ សុជាតិ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។
៤-ឈ្មោះ រ៉ាន់ រ៉ាឌីន ហៅ ត្រេន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩៧ ផ្លូវរថភ្លើង ក្រុមទី២៦ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្នុងនោះ វត្ថុតាងចាប់យកពាក់ព័ន្ធនិងបទល្មើសរួមមាន:
១ /ក្បាលម៉ាស៊ីនត្រជាក់ចំនួន០១។
២/ ខ្សែភ្លើងមួយចំនួន។
៣/ DesK top ចំនួន០១។
៤/ កន្ត្រៃសម្រាប់កាត់ដែកចំនួន០១។
៥/ FM ម៉ៃក្រូហ្វូនធំម៉ាកSHVRE ចំនួន១៣គ្រឿង។
៦/ FM ម៉ៃក្រូហ្វូនតូចម៉ាក THUNDERSTONE ពណ៌ស ចំនួន២៤គ្រឿង ។
៧/ដុំប៊្លូធូពណ៌ខ្មៅចំនួន១២គ្រឿង។
៨/ធុងប៉ាស់ម៉ាកJBLចំនួន០៨គ្រឿង។
៩/ដែកថ្នាំអំពៅសម្រាប់គាស់ចំនួន០១ (ចាប់យកពីឈ្មោះ សេង ហួរ ) ។
១០/ស្រា០១ដប ម៉ាក DALMORE មានប្រអប់ពណ៍ខៀវ , ដាវកែច្នៃ១ដើម , កាំបិតបុ័ងតោមានរូបនាគមានស្រោមពណ៍សូកូឡា០១ , កន្រ្តៃសម្រាប់កាត់ដែក០១ , ឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀន០១ និងកង់តួប្រុសពណ៍ខ្មៅ០១គ្រឿង (ចាប់យកពីឈ្មោះ រ៉ាន់ រ៉ាឌីន ហៅ ត្រេន ) ។
១១/កង់តួប្រុស០១ (ចាប់យកពីឈ្មោះ លន វលក្ខណ៍ ) ។
១២/ស្រាដបម៉ាក BLACK LABEL១កេស (ចាប់យកពីឈ្មោះ គុំ សុជាតិ ) ។
កន្លែងកើតហេតុពិនិត្យឃើញរួមមាន៖ ស្នាមគាស់បន្ទប់បិទសៀលបិទឃ្លុំបេរ , ស្នាមគាស់ទូឌីសង់ទ័រភ្លើងក្នុងក្លឹប, ស្នាមគាស់កាត់ខ្សែភ្លើង និងតាមបន្ទប់បម្រើសេវាខារ៉ាអូខេ មានស្នាមរើកកាយខូចខាតស្ទើទាំងស្រុង ដោយឡែកទីតាំងខាងលើនេះ ដោយមាន
កិច្ចសម្របសម្រួលពីលោក ស៊ិន រក្សា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតិឲ្យក្រុមប្រតិបត្តិការចម្រុះយើងសម្រេចបិទសៀលឃ្លុំបេឡើងវិញ ។
បច្ចុប្បន្ន៖ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕ នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS