ព័ត៌មានជាតិ

អាណិតណាស់! ល្ងិតល្ងង់គ្មានចំណេះ បានប្តី ប៉ះចំប្តីញៀនល្បែង វាយធ្វើបាប បំផ្លាញលុយអស់ពីខ្លួន ដេញខ្លួននិងកូនចេញពីផ្ទះទៀត លើកដៃសំពះ រកការងារធ្វើដើម្បីលុយចិញ្ចឹមកូន

12-Nov-2024 214 views

រាជធានីភ្នំពេញ ៖ បងស្រីម្នាក់ បានស្កាត់មកជួបលោក សុវណ្ណ រិទ្ធី នៅគល់ស្ពានជ្រោយចង្វារ លើកដៃសំពះ សុំឲ្យជួយផ្សាយ ខណៈគាត់បានអះអាងថា ជីវិតគាត់លំបាកណាស់ ល្ងិតល្ងង់គ្មានចំណេះ បានប្តី ប៉ះចំប្តីញៀនល្បែង វាយធ្វើបាប បំផ្លាញលុយអស់ពីខ្លួន ដេញខ្លួននិងកូនចេញពីផ្ទះទៀត ដោយសារគ្មានលុយឲ្យ ពេលនេះ​កូនក៏មានជំងឺទឹកនោមប្រៃ លុយក៏គ្មាន គាត់មកទីនេះ មិនមែនដើម្បីលើកដៃសំពះសុំលុយពីបងប្អូនទេ តែគាត់ចង់មានការងារធ្វើ គាត់យកញើសឈាមគាត់ទៅដូរ ដើម្បីគ្រាន់បានលុយខ្លះ យកមកមើលថែកូន និងឲ្យកូនរៀនសូត្រ កុំឲ្យល្ងិតល្ងង់ដូចគាត់ ។

បងស្រីបានបញ្ជាក់ថា គាត់មានប្តីឈ្មោះ អ៊ុន ទិត្យ និងមានកូនស្រី២នាក់ តែជីវិតគាត់លំបាកណាស់ គ្មានចំណេះ បានប្តី ប៉ះចំប្តីញៀនល្បែង វាយធ្វើបាបទៀត ។ គាត់ទីទ័លណាស់ ដូច្នេះបើបងប្អូនណា រើសអ្នកធ្វើការ ដែលគ្មានចំណេះដូចគាត់ អាចមានការងារណាឲ្យគាត់ធ្វើបាន សូមជួយគាត់ផង គាត់គ្មានទូរសព្ទសម្រាប់ទាក់ទងនោះទេ សព្វថ្ងៃគាត់សុំគេដេកជាមួយអ្នកកំដរអ្នកជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រោយបន្ទប់ទឹក ផ្នែកអ្នកជំងឺក្រីក្រ ដូច្នេះអាចមករកគាត់បាន គាត់នៅទីនោះ ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS