រាជធានីភ្នំពេញ ៖ យុវជន ២នាក់ ជិះម៉ូតូម៉ាក Dream C125 បង្ហោះតាមបណ្ដោយផ្លូវ OCIC ជ្រុលទៅបុកខឿន បោកក្បាលទៅនឹងប៉ាន់ណូ បណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ OCIC ក្នុងសង្កាត់ជ្រោយ ចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញយុវជន ២នាក់ជិះម៉ូតូ Dream C125 បង្ហោះតាមបណ្ដោយផ្លូវ OCIC លុះដល់ចំណុចកើតហេតុ លើកបង្ហោះ ទម្លាក់មកវិញ ក៏ជ្រុលទៅបុកខឿនបណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ធ្វើការវាស់វែងយកម៉ូតូតរក្សាទុក នឹងប្រគល់សពអោយគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS