ព័ត៌មានជាតិ

រថយន្ដ TOYOTA HILUX បុកRANGE ROVER រួចបើករត់មកបុករថយន្ត KIA Morning បន្ថែមទៀត ទើបត្រូវសមត្ថកិច្ចឃាត់បាន

11-Nov-2024 366 views

រាជធានីភ្នំពេញ ៖ បុរសម្នាក់ បើក រថយន្ដ TOYOTA HILUX ជាមួយ រថយន្ដ RANGE ROVER ត្រង់ ចំណុច ផ្លូវ បំបែក ជា បួន ស្តុប ៩២ ហើយបន្ដបើករត់គេចខ្លួន រហូតទៅជ្រុលបុករថយន្ដ KIA Morning បន្ថែមទៀត ទើបត្រូវសមត្ថកិច្ចឃាត់បាន ។

ហេតុការណ៍នេះ បានកើតឡើងតាមបណ្ដោយផ្លូវភ្នំពេញហាណូយ សង្កាត់ឃ្មួញសែនសុខ នាវេលាម៉ោង ១០យប់ ថ្ងៃទី០ ៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានអោយដឹងថាមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើក រថយន្ដ TOYOTA HILUX ពាក់ ផ្លាក លេខ ខេមរៈ ភូមិន្ទ 09 2-3221 បើកតាមបណ្ដោយផ្លូវភ្នំពេញ ហាណូយ ក្នុងទិសដៅពីត្បូងទៅជើងក៏បើក បុក ជាមួយ រថយន្ដ RANGE ROVER ពាក់ ផ្លាក លេខ ភ្នំពេញ 2BZ-3783 ត្រង់ ចំណុច ផ្លូវ បំបែក ជា បួន ស្តុប ៩២ បណ្ដាលឲ្យ រងការ ខូចខាត ហើយក៏ បើក រត់ គេច ខ្លួន រហូតបន្ដបុក រថយន្ដ KIA Morning ពាក់ ផ្លាក លេខ ភ្នំពេញ 2AY-4616 បន្ថែម ទៀត ទើបត្រូវសមត្ថកិច្ច និង ប្រជាពលរដ្ឋ ឃាត់បាន និងបាននាំអ្នកបើកបេរថយន្ដខាងលើ យកមកប៉ុស្ដិ៍នគបាលសង្កាត់ឃ្មួញដើម្បីសួរនាំ។

ក្រោយកើតហេតុ ភាគីទាំងសងខាងបានចរចារគ្នា ដោះស្រាយបញ្ចប់រឿង នៅកន្លែងកើតហេតុ ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS