រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ដព្រូស ដឹកសង្សារចេញពីញាំការគេ បុកគ្នាជាមួយម៉ូតូ២គ្រឿងទៀត ចុះមកឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃ.ក រហូតសមត្ថកិច្ចចាប់បំបែករាងខ្លួន។
ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវ៣៣៦ កែងផ្លូវ ២៥៥ ក្នុងសង្កាតបឹងសាឡាង ខណ្ឌទួលគោក នាវេលាម៉ោង១១យប់ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
យោងទៅតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់បើករថយន្ដព្រូស ដែលពាក់ស្លាកលេខ ភ្នំពេញ 2BW 5716 ដឹកសង្សារចេញពីញាំការគេ ដោយបានបើករថយន្តមកតាមបណ្ដោយផ្លូវ ២៥៥ ក្នុងទិសដៅពីជើងទៅត្បូង មកដល់ផ្លូវបំបែកជាបួន ក៏បានបុកគ្នានិងម៉ូតូ២គ្រឿង រួមមាន ម៉ូតូADV ដែលពាក់ស្លាកលេខ ភ្នំពេញ 1KI4528 និងម៉ូតូ Dream 125 ដែលពាក់ស្លាកលេខ ភ្នំពេញ 1HQ 1006 ក៏ចុះមកឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃ.កដាក់គ្នា រហូតសមត្ថកិច្ចចាប់បំបែករាងខ្លួន។
ក្រោយកើតហេតុ សមត្ថកិច្ចក៏បានមកដល់បានធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿង និងរថយន្ត ទៅរក្សាទុកនៅអធិការនគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលគ្នាទៀត ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS