រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តព្រូស ចេញពីស៊ីផឹកជាមួយពួកម៉ាក បើករថយន្ដទៅបុកម៉ូតូ Scoopy ផ្ដាច់ជីវិតបុរសម្នាក់ ស្លាប់ទាំងព្រឹកព្រលឹម។
ហេតុការណ៍នេះបាន កើតឡើងនៅ តាមបណ្ដោយផ្លូវ រដ្ឋសភា ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤.
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត ព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2BG-0083 បើកតាមបណ្ដោយផ្លូវរដ្ឋសភា ក្នុងទិសដៅពីត្បូងទៅជើង ក៏បានបុកម៉ូតូ Scoopy ពាក់ផ្លាកលេខ ភ្នំពេញ 1BV-1140 ពីក្រោយ ក្នុងទិសដៅស្របទិសគ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗយ៉ាងរន្ធត់។ ចំណែកឯរថយន្តត្រូវរងការខូចខាតយ៉ាងដំណំ រីឯអ្នកបើករថយន្តក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយកម៉ូតូនិងរថយន្តរក្សាទុក និងប្រគល់សពអោយគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS