រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូ Dream c125 ក្នុងល្បឿនលឿន ទៅបុករថយន្ត កុងតឺន័រ ពីក្រោយ ពេលកំពុងឈប់ស្ដុប បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់។
ហេតុការណ៍នេះបានកើតឡើង នៅតាមបណ្ដោយផ្លូវ ម៉ៅសេទុង កែង២០៥ សង្កាត់ ទួល ស្វាយ ទី២ ខណ្ឌបឹងកេងកង នាវេលា ម៉ោង ១០យប់ ថ្ងៃ ទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូ Dream c125 ពាក់ផ្លាកលេខតាកែវ 1Z-2389 តាមបណ្ដោយផ្លូវ ម៉ៅសេទុង ក្នុង ទិសដៅ ពីកើតមកលិច បើកក្នុងល្បឿនលឿន ក៏បានបុករថយន្ត កុងតឺន័រ ពាក់ផ្លាកលេខភ្នំពេញ 3G-5808 ចំពីក្រោយដែលកំពុងឈប់ស្ដុប បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្ដសាមុយដឹកបញ្ចូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS