រាជធានីភ្នំពេញ ៖ យុវជន២នាក់ ជិះម៉ូតូដឹកគ្នាទាំងស្រវឹងស្រា ជិះម៉ូតូគេចពីគោលដៅសមត្ថកិច្ចរឹតបន្តឹងច្បាប់ចរាចរណ៍ រហូតបុកសមត្ថកិច្ចបណ្ដាលឲ្យរងរបួស ក៏បន្តបើករត់បញ្ច្រាស់ស្ពានជ្រោយចង្វារ ក៏ត្រូវបានកងកម្លាំងសមត្ថកិច្ចប្រដេញឃាត់បានមកវិញ ។
ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវបេតុង OCIC ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោង១យប់ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
តាមសម្ដីពីលោកអធិការរងទទួលផែនចរាចរណ៍ នៃអធិការនគរបាលខណ្ឌជ្រោយចង្វារ បានដោយដឹងថា កម្លាំងសមត្ថកិច្ចធ្វើការដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍នៅតែបណ្ដោយផ្លូវបេតុងOCIC ស្រាប់តែមានយុវជន២នាក់ ជិះម៉ូតូដឹកគ្នាទាំងស្រវឹងស្រា ជិះម៉ូតូគេចពីគោលដៅសមត្ថកិច្ចរឹតបន្តឹងច្បាប់ចរាចរណ៍ រហូតបុកសមត្ថកិច្ចបណ្ដាលឲ្យរងរបួស រួចក៏បន្តបើករត់ទាំងបញ្ច្រាស់នៅលើស្ពានជ្រោយចង្វារ ត្រូវបានកងកម្លាំងសមត្ថកិច្ចប្រដេញឃាត់បានមកវិញ។
ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការវាស់ជាតិអាល់កុលទៅលើអ្នកបើកបរម៉ូតូ ដែលមានសារធាតុស្រវឹង០.៣៩ និងឃាត់ខ្លួន បញ្ជូនទៅកាន់អធិការនគរបាលខណ្ឌជ្រោយចង្វារ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS