ព័ត៌មានជាតិ

មិនដឹងខឹងចិត្តរឿងអីទេ! ឈប់ម៉ូតូ បើកគម្របសាំង ដុតម៉ូតូឆេះខ្ទេច រត់រួចឡើងស្ពានជ្រោយចង្វារបាត់!

11-Nov-2024 240 views

រាជធានីភ្នំពេញ ៖ ប្រុសម្នាក់មិនដឹងជាខឹងរឿងអ្វី ជិះម៉ូតូមកក្រោមស្ពានជ្រោយចង្វារ ចាក់សាំងដុតម៉ូតូឆេះខ្ទេចគ្មានសល់។

ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង៤ ទៀបភ្លឺត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូហុងដា CBR គ្រឿងដែលពាក់ស្លាកលេខភ្នំពេញ 1IA 8166 ជិះមកខាងក្រោមស្ពានជ្រោយចង្វារ មិនដឹងខឹងចិត្តនឹងអ្នកណា ហើយក៏មិនដឹងមានរឿងអី ក៏បានបើកគម្របសាំង ហើយដុតម៉ូតូ រួចរត់ឡើងទៅស្ពានជ្រោយចង្វារបាត់មិនដឹងទៅណាទៀតនោះទេ ។

ភ្លាមៗ សមត្ថកិច្ចដែលនៅប្រចាំការនៅក្រោមស្ពានជ្រោយចង្វារ ក៏បានមកដល់ ធ្វើការពន្លត់ និងយកម៉ូតូនេះ ទៅរក្សាទុកបន្ត ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS