រាជធានីភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូទៅបុកប៉ះពីចំហៀងរថយន្តព្រូស ដែលមកស្របទិសគ្នាដួលខ្ទាតចូលរថយន្តមិនចាំម៉ាកមួយគ្រឿងទៀត បុកស្លាប់យ៉ាងរន្ធត់ រួចបើករត់គេចខ្លួនបាត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៥:២៤នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុភាគីរថយន្ត TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខឈ្មោះ រស់ រតនា ភេងប្រុស អាយុ៣៣ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ពុំមានរងរបួស ឃាត់ខ្លួនប្រគល់អោយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ) និងម៉ូតូ SUZUKI NEX ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 1U-0702 បើកបរដោយឈ្មោះ ហែម បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិជើងភ្នំ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅស្របទិសគ្នាពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូក៏បានបុកពីក្រោយជំហៀងខាងឆ្វេងរថយន្ត TOYOTA PRIUS បណ្ដាលអោយខ្ទាតបោកប៉ះរថយន្តពុំស្គាល់ម៉ាក និងផ្លាកលេខ ដែលបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាពីកើតមកលិច បណ្តាលអោយស្លាប់បាត់បង់ជីវិតតែម្ដង រួចហើយរថយន្តនោះបន្តល្បឿនបើកគេចបាត់។
ក្រោយកើតហេតុ នគរបាលចរាចរណ៍ខណ្ឌដង្កោ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS