ព័ត៌មានជាតិ

ស៊យលួចម៉ូតូគេបានហើយ ប្រជាពលរដ្ឋដេញតាមទាន់ ផ្តួលម៉ូតូចោលរត់បាត់ ដូច្នេះម្ចាស់ម៉ូតូបានឃើញ មកយកម៉ូតូទៅវិញផង!

07-Nov-2024 347 views

រាជធានីភ្នំពេញ ៖ ចោរមួយក្រុម បានធ្វើសកម្មភាពកាច់កម៉ូតូមួយគ្រឿង​ត្រូវបានបងប្អូនប្រជាពលរដ្ឋនិងសន្តិសុខនៅក្បែរនោះស្រែកឆោឡោ ផ្អើលក៏នាំគ្នាផ្តួលម៉ូតូចោល ដែលម៉ូតូនេះជនសង្ស័យកំពុងបណ្តើរ រួចរត់គេចខ្លួនបាត់អស់ ។

ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវ២៧១ ស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោង ៤ទៀតភ្លឺត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ដើរហាត់ប្រាណតាមផ្លូវនៅក្រោយបឋមសិក្សាជាស៊ីមសាមគ្គី ភ្លាមនោះក៏ក្រឡេកឃើញជនសង្ស័យម្នាក់ បានបណ្ដើរម៉ូតូ ម៉ាក suzuki smash v មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ1CR 3134 តាមរបងសាលាបឋមសិក្សាជាស៊ីមសាមគ្គី ភ្លាមនោះបងប្អូនប្រជាពលរដ្ឋសង្ស័យក៏នាំគ្នាដេញតាមចាប់ប្រផាប់ប្រភីង នៅមុខសាលា ជនសង្ស័យភ័យពេក ក៏បានផ្ដួលម៉ូតូចោល រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុតែម្តង ដូច្នេះអ្នកណាបាត់ម៉ូតូអាចយកឯកសារ មកយកម៉ូតូទៅវិញបាន ខណៈម៉ូតូនេះ ក្រោយកើតហេតុ គឺត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំម្ចាស់មកយកម៉ូតូទៅវិញ និងបើកការស្រាវជ្រាវតាមរកក្រុមចោរទាំងនោះយកមកដាក់ទោសទៅតាមផ្លូវច្បាប់ ៕Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS