ព័ត៌មានជាតិ

ផ្អើលសមត្ថកិច្ចចរាចរណ៍នៅចំណុច រង្វង់មូលកាំកូ ស្ទាក់ចាប់បានចោរឆក់ ខណៈម្នាក់ទៀតក៏ចាប់បាន រត់ទៅណារួច!

07-Nov-2024 302 views

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងសមត្ថកិច្ចចរាចរណ៍នៅចំណុច រង្វង់មូលកាំកូ បានធ្វើការស្ទាក់ចាប់បានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកដែលធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពីប្រជាពលរដ្ឋហើយជិះរត់ ខណៈម្នាក់ទៀតត្រូវសមត្ថកិច្ចចាប់ខ្លួនបានដូចគ្នា ទោះរត់ក៏រត់មិនរួចដែរអាពៅ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង៤៥នាទីរសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវឧកញ៉ាម៉ុង រិទ្ធី ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានករណីឆក់ទ្រព្យសម្បត្តិពីប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរតាមផ្លូវ ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ពេលនោះជនសង្ស័យបានជិះរត់ ភ្លាមៗសមត្ថកិច្ចបានចាក់តាមវិទ្យុទាក់ទងស្ទាក់គ្រប់គោលដៅ រហូតជនសង្ស័យម្នាក់ ជិះមកដល់រង្វង់មូលកាំកូ ត្រូវអ្នកដំណើរ និងសមត្ថកិច្ចចរាចរណ៍នៅចំណុច រង្វង់មូលកាំកូនេះ ស្ទាក់ចាប់បានម្នាក់ ខណៈម្នាក់ទៀតត្រូវសមត្ថកិច្ចចាប់ខ្លួនបានដូចគ្នា ទោះរត់ក៏រត់មិនរួចដែរអាពៅ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវ ធ្វើការសាកសួរ ប្រគល់ទៅឲ្យនគរបាលខណ្ឌសែនសុខ ដែលជាម្ចាស់ករណី និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ត្រា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS