រាជធានីភ្នំពេញ៖ ឃើញរូបភាពហើយពិតជាស្លុតចិត្ត និងរន្ធត់ ខណៈស្ត្រីជាម្តាយមានវ័យ ៨៤ឆ្នាំទៅហើយ ត្រូវជនដៃដល់ជាកូន យកកាំបិតបុង័តោ អារកផង កាប់ចិញ្ច្រាំលើមុខឡើងខ្ទេច សរុបចំនួន១៥បុ័ងតោ ខ្ទាតសាច់ប្រឡាក់ជាប់ជញ្ជាំង ឃើញរូបភាពហើយរន្ធត់ រួចប្រាប់ថាអ្នកភូមិថាម្តាយរបស់ខ្លួនស្លាប់ហើយ ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៧ព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនដៃលដល់ជាកូនមាន ឈ្មោះ ស្រេង ឆាយ ភេទប្រុស អាយុ៥៤ឆ្នាំ ជាកូនប្រុសបង្កើតជនរងគ្រោះ ឈ្មោះ សេង វណ្ណី ភេទស្រី អាយុ៨៤ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅផ្ទះកើតហេតុខាងលើ។
ក្នុងនោះវត្ថុតាងនៅចំណុចកើតហេតុ រកឃើញមានកាំបិតបុ័ងតោដងដែកប្រឡាក់ឈាម និងសក់ , ស្នាមខ្សែក្រយ៉ៅបាតជើងចំនួន៣, ខោជើងខ្លីរបស់ជនសង្ស័យ ។
តាមការបំភ្លឺពីឈ្មោះ ម៉ែន វណ្ណៈ ភេទស្រី អាយុ៧១ឆ្នាំ ជាអ្នកជិតខាងជនរងគ្រោះបានឲ្យដឹងថា : ជនរងគ្រោះរស់នៅផ្ទះតែ២នាក់ជាមួយកូនប្រុស, កន្លងមកគាត់ឧស្សាហ៍ឃើញកូនប្រុសជនរងគ្រោះ (ជនសង្ស័យ) ឈរតែម្នាក់ឯងនៅលើស្ពានថ្មក្បែរវត្តព្រែកប្រា, នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ គាត់បានដើរទៅផ្ទះជនរងគ្រោះ ដើម្បីហៅជនរងគ្រោះ ពេលទៅដល់ឃើញទ្វាររបងពុំចាក់សោរ ទើបគាត់បើកទ្វារចូលទៅស្រែកហៅជនរងគ្រោះ តែមិនឃើញជនរងគ្រោះចេញមកក្រៅ និងឃើញកូនប្រុសជនរងគ្រោះដើរមករកនាងខ្ញុំប្រាប់ថាម្តាយស្លាប់បាត់ទៅហើយ, ហើយគាត់ឃើញខោកូនប្រុសជនរងគ្រោះប្រឡាក់ទឹកសើមជើងខោទាំងសងខាង ចំណែកដៃទាំងសងខាងសើម និងប្រឡាក់ពណ៌ក្រហម ទើបសួរបន្តថាមានប្រាប់បងប្អូនឬនៅថាម្ដាយស្លាប់ តែកូនជនរងគ្រោះថាមិនទាន់ប្រាប់ទេ, គាត់ក៏បានទៅប្រាប់កូនក្មួយជនរងគ្រោះដែលរស់នៅក្បែរផ្ទះ និងត្រឡប់មកផ្ទះជនរងគ្រោះវិញ សួរទៅកូនប្រុសជនរងគ្រោះម្ដងទៀតថាម៉េចបានម្ដាយឯងស្លាប់ ទើបកូនប្រុសជនរងគ្រោះប្រាប់ថាជ្រុលដៃយកកាំបិតសម្លាប់គាត់ រួចនាងខ្ញុំក៏ផ្ដល់ដំណឹងឲ្យសមត្ថកិច្ច។
តាមការបំភ្លឺឈ្មោះ ស្រេង ឡេង ភេទស្រី ជាប្អូនស្រីបង្កើតជនរងគ្រោះបានឲ្យដឹងថា : បងប្រុសគាត់មានជម្ងឺសសៃប្រសាទតាំងពីឆ្នាំ២០១៨ ហើយលេបថ្នាំមិនទៀងទាត់ទេ គឺម្ដាយគាត់ទៅទិញពីម្ដុំផ្សារអូឡាំពិកឲ្យលេប, ម្ដាយ ស្នាក់នៅផ្ទះតែ២នាក់បងប្រុស , មួយរយៈនេះពេលគាត់ទៅលេងម្ដាយឮគាត់និយាយថាបងប្រុសនាងខ្ញុំឧស្សាហ៍ធ្វើទុកឈឺក្បាល។ លុះដល់ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបគាត់ដឹងដំណឹងថាម្ដាយស្លាប់។
_ពិនិត្យផ្ទះកើតហេតុ នៅលើគ្រែពូកឃើញមានសាកសពមនុស្សស្រីម្នាក់ស្លាប់ផ្ងារដណ្ដប់ភួយត្រឹមដើមទ្រូងដល់ផុតចុងជើង ផ្ទៃមុខ ខ្លួនប្រាណ ដៃជើង ខោអាវ ខ្នើយពូកភួយប្រឡាក់ឈាម មានឈាមស្រក់ចុះដល់ឥដ្ឋការ៉ូក្រោមគ្រែ និងមានស្នាមឈាមសាច់ប្រឡាក់ជញ្ជាំងនៅក្បាលគ្រែពីខាងលើក្បាលសាកសព នៅផ្ទះបាយចំហៀងផ្ទះត្រង់ចង្ក្រានបាយស្ថិតនៅលើគ្រែឃើញមានកាំបិតបុ័ងតោដងដែក១ប្រឡាក់ឈាម និងមានជាប់សក់ដាច់មួយចំនួន បន្ទប់ទឹកនៅពីខាងក្រោយចង្ក្រានបានមានស្នាមឈាមលាយជាមួយទឹក ។
សាកសព ផ្នែកក្បាលត្រូវចំនួន៣កាំបិត, ផ្ទៃមុខត្រូវចំនួន៩កាំបិត, ក ត្រូវចំនួន៣កាំបិត ,ស្នាមរបួសដាច់រយះនៅក្បាលខាងក្រោយចំនួន២កន្លែង សើយក្បាល១កន្លែង ជម្រៅដល់លលាដ៍។ ស្នាមរបួសដាច់រយះនៅក្បាលចំហៀងខាងស្ដាំ១កន្លែង សើយស្បែកក្បាល ជម្រៅដល់លលាដ៍។ ស្នាមរយះដាច់ឆ្កូតនៅថ្ពាល់ខាងស្ដាំចំនួន២កន្លែង។ស្នាមដាច់រយះនៅលើច្រមុះដាច់ខ្ទងច្រមុះ និងដាច់រយះនៅលើចង្ការដាច់ និងបែកឆ្អឹងចង្ការ។ស្នាមដាច់រយះឆ្កូតនៅថ្ពាល់ខាងឆ្វេងចំនួន៥កន្លែង។ស្នាមដាច់រយះនៅ ក ខាងមុខ១កន្លែង ដាច់សសៃឈាម ក ខាងមុខ ដាច់បំពង់ខ្យល់ ជម្រៅដល់ឆ្អឹងកង ក។ស្នាមរយះដាច់ឆ្កូតនៅ ក ខាងមុខពីខាងក្រោមស្នាមដាច់រយះចំនួន២កន្លែង។ ម្រាមកូនដៃ និងម្រាមនាងដៃស្ដាំផ្នែកខាងក្នុងដាច់រយះចេញឆ្អឹង។ ដាច់រយះនៅ ក ដៃខាងឆ្វេង១កន្លែង ម្រាមដៃឆ្វេងទាំង៥ផ្នែកខាងក្រៅដាច់រយះ ។
ដូច្នេះតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយសារកាប់ត្រូវក្បាល និង ក ខាងមុខ (ឃាតកម្ម) និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ+មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS