រាជធានីភ្នំពេញ ៖ ប្រិយមិត្តពិតជាបានជ្រាបខ្លះហើយពីករណី ស្ត្រីជាប្អូន ម្តាយ និងកូនស្រី អះអាងថា ជនរងគ្រោះជាប្រពន្ធដែលមានផ្ទៃពោះ ២ខែ តាមទាន់ប្តីនៅជាមួយស្រីស្នេហ៍ ឈានទៅដល់ការឈ្លោះប្រកែកគ្នា ដោយបុរសជាប្តី និងស្រីស្នេហ៍នោះ បានប្រើហិង្សារមកលើប្រពន្ធ រហូតរលូតកូនក្នុងផ្ទៃ ហូរឈាមពេញលើផ្លូវ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយភាគីប្តីនិងស្រីស្នេហ៍នោះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរផងដែរ ដោយមានការប្តឹងពីសំណាក់ខាងប្រពន្ធ ។
បើតាមការបញ្ជាក់ពីលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ VITHEY NEWS នីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឲ្យបានដឹងថា ពេលនេះ ភាគីទាំងសងខាង បានសម្របសម្រួលគ្នាបញ្ចប់រឿង ដោយខាងប្តីនិងស្រីស្នេហ៍បានសងសំណង សុំទោសទៅលើប្រពន្ធ ហើយខាងប្រពន្ធក៏មិនបានប្តឹងផ្តល់អ្វីទៀតដែរ ពោលគឺបញ្ចប់រឿងត្រឹមនេះ ថែមទាំងបានបញ្ជាក់ថា រឿងហេតុយប់មិញនេះ ខាងគេធាក់គាត់ដួលជង់នឹងឈ្នាន់ ក៏ហូរឈាមខ្លាំង ភ្លាមៗគាត់មិនដឹងថា រលូតកូន ឬក៏មានរបួសនោះទេ តែប្អូនស្រីគាត់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា រលូតកូន ប៉ុន្តែគាត់សុំបកស្រាយវិញថា គាត់របួសផ្សេង ព្រោះខ្លួនទៅយកកូនចេញបាត់ហើយ។
សូមបញ្ជាក់ថា ហេតុការណ៍យប់មិញនេះ បានកើតឡើងនៅក្នុងបុរីមួយកន្លែង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង១០យប់ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ពេលនេះ សរុបជារួមមក ភាគីទាំងសងខាង បានដោះស្រាយគ្នាបញ្ចប់រឿងរួចអស់ហើយ ដោយមិនមានការប្តឹងផ្តល់នោះទេ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS