ព័ត៌មានជាតិ

រថយន្ត Mini coopers បុករបាំងថ្មចែកទ្រូងផ្លូវទាំងកណ្ដាលយប់ ខ្ទេចយ៉ាងដំណំ

06-Nov-2024 265 views

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត Mini coopers បុករបាំងថ្មចែកទ្រូងផ្លូវទាំងកណ្ដាលយប់ បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ ។

ហេតុការណ៍នេះបានកើតឡើង តាមបណ្ដោយផ្លូវម៉ៅសេទុង កែង១៩៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ វេលាម៉ោង១១យប់ ថ្ងៃ ទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត Mini coopers មួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ 2BW-5977 បើកតាមបណ្ដោយផ្លូវ ម៉ៅសេទុង ក្នុង ទិសដៅ ពីលិចមកកើត មកដល់ស្ដុបទួលស្វាយព្រៃ រថយន្ដក៏បើកបុករបាំងថ្មចែកទ្រូងផ្លូវទាំងកណ្ដាលយប់ បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខរថយន្តយ៉ាងដំណំ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការវាស់វែងយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS