ព័ត៌មានជាតិ

ព្រួញមួយបាញ់បានសត្វ២! ចុះបង្ក្រាបករណីហិង្សា ចាប់បានអ្នកកំពុងអង្គុយជក់ថ្នាំញៀនជាមួយគ្នា ចំណែកអ្នកវាយផ្លោះរបងរត់បាត់ ខណៈចម្លើយសារភាព ធ្លាក់ជក់ជាមួយគ្នា ១០ដងមកហើយ

06-Nov-2024 318 views

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់បានប្តឹងមកសមត្ថកិច្ចករណីហិង្សារក្នុងគ្រួសារ លុះសមត្ថកិច្ចចុះទៅដល់ ឃើញជនសង្ស័យកំពុងនាំគ្នាជក់គ្រឿងញៀនក្នុងបន្ទប់ ចាប់បានអ្នកមកជក់ជាមួយ ចំណែកអ្នកវាយដែលពាក់ព័ន្ធករណីហិង្សា និងគ្រឿងញៀននេះផ្លោះរបងរត់បាត់ ខណៈចម្លើយសារភាព ធ្លាក់ជក់ជាមួយគ្នា ១០ដងមកហើយ ។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១២ និង ៥៥នាទី ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន ២នាក់ ឃាត់ខ្លួនបានម្នាក់ឈ្មោះ អ៊ឹម រដ្ឋា (ក្តិប)ភេទប្រុស

អាយុ ៣៨ ឆ្នាំ មុខរបរ មិនពិត មានទីលំនៅ ភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន មានសារធាតុ

ញៀនក្នុងទឹកនោម +) ។ ចំណែកម្នាក់ទៀតរត់គេចខ្លួន មានឈ្មោះ សួន រីណា (ហៅធ្មេញ)ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរ មិនពិត មានទីលំ

នៅ ភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្នុងនោះវត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ១ កញ្ចប់(មធ្យមទំងន់៣,០៣

ក្រាម) និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

សូមបញ្ជាក់ថាមុនពេលកើតហេតុ មានឈ្មោះឡាយ សុខនី ភេទស្រី អាយុ៣៧ឆ្នាំ មុខកសិករ មានទីលំនៅ ភូមិរទាំងត្បូង ឃុំភូមិធំ បានមកដាក់ពាក្យបណ្តឹង

ករណីហឹង្សាក្នុងគ្រួសារ លើ ឈ្មោះ សួន រីណា(ធ្មេញ) ។

ក្រោយទទួលបណ្តឹងភ្លាមកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ ផ្នែកនគរបាលយុត្តិធម៍ និងកម្លាំងប៉ុស្ដិ៍ភូមិធំ បានចុះដល់ចំនុចកើតហេតុឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អ៊ឹម រដ្ឋា(ក្តិប) និងចាប់យកថ្នាំញៀនម៉ាទឹកកក ចំនួន១កញ្ចប់មធ្យម ចំនែកឈ្មោះ សួន រីណា(ធ្មេញ) បានលោតផ្លោះរបងគេចខ្លួនបាត់ ។

កម្លាំងសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យរួមនឹងវត្ថុតាងយកមកផ្នែកប្រឆាំង បទល្មើសគ្រឿងញៀនដើម្បីសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ១កញ្ចប់នេះ ជារបស់ ឈ្មោះ សួន រីណា(ធ្មេញ) ហើយមិនដឹងថាឈ្មោះ សួន រីណា ទិញមកពីណា ក្នុងតំលៃប៉ុន្មានទេ ។ កន្លងមកឈ្មោះ អ៊ឹម រដ្ឋា ធ្លាប់ប្រើប្រាស់ថ្នាំញៀនជាមួយ ឈ្មោះ សួន រីណា ចំនួន១០ដងមកហើយក្នុងបន្ទប់ក្រោមផ្ទះ របស់ឈ្មោះ សួន រីណា ។

ក្រោយពីសួរនាំរួច ជនសង្សយ័រួមទាំងវត្ថុតាងបានឃាត់ខ្លួននៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធី ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS