ខេត្តសៀមរាប ៖ ព័ត៌មានបន្ថែម នៅវេលាម៉ោង៣ និង ៤២នាទីរសៀល ថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២៤នេះ ពេលនេះ សាកសពជនដៃដល់ ដែលបានចាក់សម្លាប់នារីជាសង្សារ ២៣កាំបិត ហើយជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួន នោះ ពេលនេះសាកសពបានអណ្តែតហើយ នៅក្បែរនឹងទីតាំងទុកម៉ូតូ លទ្ធផលនៃភ្លើងប្រច័ណ្ឌ ចុងក្រោយស្លាប់ទាំង២នាក់ ... សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពទាំង២ នេះផង ។
សូមរំលឹកថា ករណីឃាតកម្មមួយបានកើតឡើង ដោយនារីស្រស់ស្អាតម្នាក់ ត្រូវបានឃាតក ចាក់សម្លាប់ រាប់សិបកាំបិតសុះខ្លួន យ៉ាងរន្ធត់ និងកំពុងបង្កការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ចុះមកហ៊ុព័ទ្ធខ្សែពិនិត្យ ។
ករណីឃាតកម្មដ៍ឃោឃៅនេះបានកើតឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចតាមបណ្ដោយផ្លូវព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ ស្ថិតក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
ហើយបើតាមប្រភពព័ត៌មានបឋម គឺសាកសពនារីរងគ្រោះ គឺត្រូវបានជនដៃដល់ជាសង្សារ ចាក់សម្លាប់ចំនួន ២៣កាំបិតឯណោះ រហូតមកទល់ពេលនេះ សមត្ថកិច្ចពាក់ព័ន្ធ ចុះមកហ៊ុព័ទ្ធខ្សែពិនិត្យ និងធ្វើកោសល្យវិច័យទៅលើសាកសព ដែលករណីនេះ បើតាមប្រភពព័ត៌មាន អាចបណ្តាលមកពីរឿងស្នេហា ដោយសារជនដៃដល់ធ្លាប់ជាសង្សាររបស់ជនរងគ្រោះ និងមានវីដេអូជនសង្ស័យជាជនដៃដល់ ឆាតទៅកាន់សាច់ញាតិលា ហើយមុនធ្វើសកម្មភាព ជនដៃដល់ក៏បានស៊ែររូបភាព និងសរសេរថា បើខ្លួនមិនបាន អ្នកផ្សេងក៏មិនបានដូចគ្នា ។
ក្រោយមានករណីនេះកើតឡើង នៅរសៀលថ្ងៃទី៦ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ គេបានប្រទះឃើញ ម៉ូតូរបស់ជនសង្ស័យ ទូរសព្ទនិងស្បែកជើង នៅមាត់ទឹក មួយកន្លែងក្នុងភូមិសាស្ត្រ សង្កាត់គោកចក ក្រុងសៀមរាប លុះនៅវេលាម៉ោង៣ និង ៤២នាទីរសៀល ថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២៤នេះ ពេលនេះ សាកសពជនដៃដល់ ដែលបានចាក់សម្លាប់នារីជាសង្សារ ២៣កាំបិត ហើយជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួន នោះ ពេលនេះសាកសពបានអណ្តែតហើយ នៅក្បែរនឹងទីតាំងទុកម៉ូតូ លទ្ធផលនៃភ្លើងប្រច័ណ្ឌ ចុងក្រោយស្លាប់ទាំង២នាក់ ... សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពទាំង២ នេះផង ៕ នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS