រាជធានីភ្នំពេញ ៖ គ្នាមួយហ្វូង ជិះម៉ូតូច្រើនគ្រឿង ដេញតាមកាប់ប្រហារយុវជន ៣ នាក់ជិះម៉ូតូ scoopy ជិះរត់រហូត មកដល់ចំណុចរង្វង់មូលសម្ដេចសង្ឃរាជ ជួនណាត ទៅមុខលែងបាន ភ័យពេក ក៏ដួលម៉ូតូ ត្រូវបានក្រុមក្មេងស្ទាវជាច្រើនម្នាក់នោះ ចុះមកកាន់កាំបិតដេញកាប់យកតែម្តង ។
អ្នកកន្លែងកើតហេតុបានអោយដឹងទៀតថា គេឃើញ យុវជនរងគ្រោះរងរបួសដោយ ត្រូវគេកាប់ ទើបរត់គេចបាត់
ហើយអ្នកឃើញខ្លះទៀត ថាឃើញក្មេងទំនើងនោះ កាប់ត្រូវខ្សែក របស់( រងគ្រោះ ) ដាច់ ប្រហែលជាវត្ថុសក្តិសិទ្ធិកាពារខ្លួន តែយ៉ាងណាទោះមាន វត្ថុស័ក្តិសិទ្ធិយ៉ាងណាក៏មិនអាចការពារខ្លួនបានទាំងស្រុង យុវជននោះត្រូវបានក្រុមក្មេងទំនើងកាប់បណ្ដាលរងរបួស ហើយក៏រត់ចោលម៉ូតូទៅបាត់ ហើយក្រុមក្មេងទំនើងក៏បាន ឡើងម៉ូតូចេញពីកន្លែងបាត់ភ្លាមៗ ដូចគ្នា ដោយបន្សល់នៅកាំបិតមួយដើមទុកឲ្យសមត្ថកិច្ចផងដែរ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១ យប់រំលងអាធ្រាតឈាន ចូលថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ ២០២៤ នេះ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុបានយកម៉ូតូរបស់ជនរងគ្រោះម៉ាក scoopy ពណ៌សមួយគ្រឿង និង កាំបិតរបស់ក្រុមក្មេងទំនើងនិងរង់ចាំរកជនរងគ្រោះមកដាក់ពាក្យបណ្ដឹង ផងដែរ ៕សុវណ្ណរិទ្ធីគីន
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS