ព័ត៌មានជាតិ

រថយន្ដ Mercedes បុកម៉ូតូអ្នកដឹកជញ្ជូនពេញទំហឹង ស៊យខំបើករត់ បែរជាជ្រុះស្លាកលេខនៅកន្លែងកើតហេតុ

01-Nov-2024 259 views

រាជធានីភ្នំពេញ ៖ យុវជនម្នាក់បើកម៉ូតូដឹកម្ហូបអោយគេ ត្រូវបានរថយន្ដ Mercedes បុកពេញមួយទំហឹង រួចបើករថយន្ដគេចចេញមួយកន្លែងកើតហេតុបាត់ តែស៊យជ្រុះស្លាកលេខរថយន្ត នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងនៅស្តុបអូតែលស តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតនៅក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា នាវេលាម៉ោង១១យប់ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនិងពីសមត្ថកិច្ចមូលដ្ឋានបានដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់បើកម៉ូតូ Dream c125 ដែលពាក់ស្លាកលេខ កំពត 1E-5602 ដឹកម្ហូបអោយគេ ក៏ត្រូវបានរថយន្ដ Mercedes ភ្នំពេញ 2AP 1265 បុកពេញមួយទំហឹង ហើយក៏បើករថយន្ដគេចចេញមួយកន្លែងកើតហេតុ តែស៊យខំបើករត់ បែរជាជ្រុះស្លាកលេខ នៅនឹងកន្លែងកើតហេតុ សំណាងល្អអ្នកដឹកម្ហូបរងរបួសស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់បានធ្វើការរបស់វែងយកម៉ូតូទៅរក្សាទុកនិងឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅអធិការនគរបាលខណ្ឌ៧មករា ដើម្បីតាមរករថយន្តយកមកដោះស្រាយគេទៅតាមផ្លូវច្បាប់ ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS