រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ដ RANGE ROVER ស៊េរីទំនើបមួយគ្រឿងទៅបុករបាំងថ្មចែកផ្លូវ រួចបន្តទៅបុក កន្លែងលក់កាហ្វេក្នុងកន្លែងលាងរថយន្ដមួយកន្លែងទៀត បណ្តាលឲ្យរងការខូចខាត ។
ហេតុការណ៍នេះបានកើតឡើងតាមបណ្ដោយផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង ១១យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនិងពីសមត្ថកិច្ចមូលដ្ឋាន បានដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ដ RANGE ROVER ពាក់ ផ្លាក លេខ ភ្នំពេញ 2AV-2232 ចេញពីក្នុងបុរីមួយកន្លែង ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុក របាំង ថ្មចែក ផ្លូវ រួច បន្ត ទៅ បុក កន្លែងកាហ្វេកន្លែងលាង រថយន្ដ មួយ កន្លែងទៀត ភ្លាមនោះអ្នកបើករថយន្តបានចុះដើរចេញពីរថយន្ដបាត់ពីកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វើ ការ វាស់ វែង យក រថយន្ត ទៅ រក្សា ទុក រង់ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយបន្តទៀត ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS