ព័ត៌មានជាតិ

យុវជនម្នាក់ កំពុងជិះម៉ូតូលឿន បុកគោដួលផ្លោងបោក បាក់ជើងម្ខាង !

01-Nov-2024 366 views

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ កំពុងជិះម៉ូតូលឿន ស្រាប់តែបុកគោដែលដើរកាត់ផ្លូវ បណ្តាលឲ្យដួលផ្លោងបោក បាក់ជើងម្ខាង ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ ចេញជួយសង្គ្រោះ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៥និង១៤នាទីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ជនរងគ្រោះមានឈ្មោះ  ចាន់ សុខារតនៈវិសាល ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅ ភូមិព្រៃសណ្តែក សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រងរបួសបាក់ជើងខាងឆ្វេង  ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីពេទ្យ កុមាជាតិ ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS