ព័ត៌មានជាតិ

ប្រទះឃើញសពមនុស្ស អណ្តែតទឹកផ្កាប់មុខដោយមានខ្សែចងជើងទាំង២ជាប់គ្នា មិនទាន់ដឹងជាករណីឃាតកម្ម ឬក៏ជាករណីអ្វីនៅឡើយ

01-Nov-2024 296 views

ខេត្តបន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើលខ្លាំងទាំងព្រឹក ខណៈបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញសពមនុស្ស អណ្តែតទឹកផ្កាប់មុខ ដោយមានខ្សែចងជើងទាំង២ជាប់គ្នា ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង ៣០នាទីព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចស្រះទឹកមួយកន្លែង ម្តុំអូរខៃដន ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ថាបានប្រទះឃើញសាកសពមនុស្សអណ្តែតទឹក ដោយមានខ្សែចងជើងទាំង២ រួចហើយនោះ សមត្ថកិច្ចជំនាញពាក់ព័ន្ធជាច្រើននាក់ បាននិងកំពុងចុះទៅកាន់ទីតាំងកើតហេតុ ស្រង់សាកសពឡើងមកគោក ដើម្បីធ្វើការពិនិត្យ ដោយមិនទាន់ដឹងថា ថាជាស្រីឬប្រុស ជាករណីឃាតកម្ម ត្រូវគេសម្លាប់ ឬក៏ជាករណីអ្វីផ្សេងឲ្យប្រាកដនៅឡើយទេ ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS