ព័ត៌មានជាតិ

ម៉ូតូវ៉េវបត់ឆ្លង ម៉ូតូសិស្សបុកផាំង ខ្ទាតផ្លុចចូលក្រោមឡានព្រូស កិនស្លាប់ម្នាក់យ៉ាងរន្ធត់ ទុកអោយម្តាយ ដែលជាស្ត្រីម៉េម៉ាយដែល ដើរតួនាទីជាម្តាយផង ឪពុកផងរកលុយអោយកូនរៀន យំបោកខ្លួនយ៉ាងខ្លាំង

01-Nov-2024 364 views

រាជធានីភ្នំពេញ ៖ ពិតជារន្ធត់ណាស់ ២នាក់បងប្អូនជិះម៉ូតូជាមួយសិស្សមួយក្រុមផ្សេងទៀត មិនប្រយត្ន័ ទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតកំពុងបត់ឆ្លង ពេញទំហឹង ផ្លោងខ្ទាតចូលរថយន្តព្រូសដែលបើកមកបញ្ច្រាសគ្នា កិនស្លាប់ម្នាក់ទាំងព្រឹកព្រលឹម ទុកអោយម្តាយ ដែលជាស្ត្រីម៉េម៉ាយ ដើរតួនាទីជាម្តាយផង ឪពុកផងរកលុយអោយកូនរៀន តែពេលនេះបែរជាកូនជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទៅវិញ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៦:៣០នាទី ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ត្រង់ចំណុចមុខបុរីភ្នំពេញសុខសាន្ត លើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង ម៉ូតូ HONDA WAVE ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1M-4019 អ្នកបើកបរមានឈ្មោះ តាក់ ដារ៉ូត ភេទប្រុស អាយុ២៨ឆ្នាំមុខរបរលក់ដូរ មានទីលំនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បត់ឆ្វេងឆ្លងផ្លូវ ពេលនោះក៏មានម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CV-2304 បើកបរដោយឈ្មោះ ហុង តវណ្ណឈី ភេទប្រុស អាយុ១៥ឆ្នាំមុខរបរសិស្ស មានទីលំនៅភូមិទួលចារ ឃុំអង្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ (រងរបួសស្រាល ពាក់មួកសុវត្ថិភាព) ឌុបប្អូនឈ្មោះ ហុង តវណ្ណឆាយ ភេទប្រុស អាយុ១៣ឆ្នាំមុខរបរសិស្ស មានទីលំនៅភូមិទួលចារ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បើកបរក្នុងទិសដៅ ពីលិចទៅកើត ក៏បុកគ្នាពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូម៉ូតូសង់ ខ្ទាតផ្លោងចូលរថយន្តម៉ាកព្រូសដែលមកស្របគ្នាជាមួយម៉ូតូវ៉េវ កិនស្លាប់ភ្លាមៗតែម្តង ។ ចំណែកអ្នកបើកបរម៉ូតូទាំង២គ្រឿងរបួសស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿងទៅរក្សាទុក និងបានឃាត់ខ្លួនអ្នកបើកម៉ូតូវ៉េវផងដែរ បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ+មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS