ព័ត៌មានជាតិ

អគ្គីភ័យឆាបឆេះយានដ្ឋានMH នៅក្បែរស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ យ៉ាងសន្ធោសន្ធៅ

31-Oct-2024 248 views

រាជធានីភ្នំពេញៈ យានដ្ឋានជួសជុលរថយន្ត MHត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឱ្យរថយន្តមួយគ្រឿងបានរងការខូចខាតរួមជាមួយសម្ភារៈមួយចំនួនទៀត។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៤៥នាទីល្ងាច ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះនៅចំណុចយានដ្ឋានអឹមអេចMH ដែលស្ថិតនៅតាមផ្លូវបេតុងខាងក្រោយស្នងការនគបាលរាជធានីភ្នំពេញនៅក្នុងសង្កាត់ច្រាំងចំរះទី ២

ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ។

បើយោងតាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆេះចេញពីរថយន្តមួយគ្រឿងយ៉ាងសន្ធោសន្ធៅ នៅក្នុងយានដ្ឋានបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចរទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍។

នគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថានៅក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គីភ័យចំនួន ២គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលពុំបណ្តាលអោយឆេះរាល់ដាល់ឡើយ ចំពោះមូលហេតុកំពុងធ្វើការស្រាវជ្រាវ ៕ មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS