ព័ត៌មានជាតិ

មេធីម 23ហ្វាក់ ​ស្រក់ទឹកភ្នែកលើកដៃសំពះ ក្រោយមកភ្នំពេញបាន៣ថ្ងៃ គេលួចទូរសព្ទទៅបាត់ អស់ឆ្នាំងបាយចិញ្ចឹមកូននៅឯស្រុក..

31-Oct-2024 288 views

រាជធានីភ្នំពេញ ៖ ប្រិយមិត្តបានស្គាល់ហើយ មេធីម 23ហ្វាក់ ឬមេធីមស្វាយរៀង បានយំស្រក់ទឹកភ្នែក សុំឲ្យក្រុមការងារ VITHEY NEWS ជួយផ្សាយ លើកដៃសំពះសុំឲ្យមហាជនជួយ ពិសេសសុំឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមរកបុរសក្នុងរូបថតនេះ ដែលបានធ្វើសកម្មភាពលួចទូរសព្ទអស់ចំនួន ២គ្រឿងមួយគ្រឿងជារបស់ មេធីម 23ហ្វាក់ ឬមេធីមស្វាយរៀង ហើយរត់គេចខ្លួនបាត់ស្រមោល ។

តាមការបញ្ជាក់ពីជនរងគ្រោះជាម្ចាស់ទូរសព្ទ ឈ្មោះ នុច ស្រីនាង ហៅកាត់ មេធីម 23ហ្វាក់ ឬមេធីមស្វាយរៀង បានរៀបរាប់ទាំងទឹកភ្នែកថា ខ្លួនទើបតែឡើងមកពីខេត្តស្វាយរៀង មកភ្នំពេញ មករស់នៅបន្ទប់ជួល ក្នុងភូមិចាក់ជ្រូក ខណ្ឌពោធិ៍សែនជ័យ បានចំនួន ៣នាក់ និងរកការងារបានធ្វើ ទើបតែបាន១ថ្ងៃប៉ុណ្ណោះ ក្រោយមក ក៏មានជនសង្ស័យម្នាក់ បានមកជាមួយមិត្តភក្តិដែលស្គាល់គ្នាជាមួយខ្លួន មកកាន់បន្ទប់ជួលខ្លួនដើម្បីសុំស្នាក់ជាមួយមួយយប់ តែបែរជាជនសង្ស័យរូបនោះ លួចយកទូរសព្ទរបស់គាត់ ចំនួន១គ្រឿង និងរបស់មិត្ត១គ្រឿងទៀត សរុប២គ្រឿងយកទៅបាត់ ពេលគាត់ភ្លេចខ្លួនដេកលក់ រហូតដល់វេលាម៉ោង ៦- ៧ព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ភ្ញាក់ពីដេក ក៏បាត់ទូរសព្ទ និងបាត់ជនសង្ស័យរូបនេះតែម្តង ។

មេធីម 23ហ្វាក់ ឬមេធីមស្វាយរៀង បានរៀបរាប់ សុំចិត្តមហាជន កុំឲ្យស្អប់ខ្ពើមនាង ទោះបីជានាងមានសាក់ជាប់ខ្លួន តែរាល់ថ្ងៃ នាងធ្វើគ្រប់យ៉ាងដើម្បីកូន និងឪពុកម្តាយនៅឯស្រុក មានគ្រួសារក៏បែកបាក់គ្នា ត្រូវចិញ្ចឹមកូន ពេលនេះកូនក៏ឈឺ ខំប្រឹងផលិតវីដេអូឲ្យគេជេរ ដើម្បីអី គឺដើម្បីបានអ្នកមើលច្រើន រកចំណូលបានតាមនោះ តែបែរជាត្រូវជនសង្ស័យមកលួចយកទៅបាត់បែបនេះ ទាំងអាខោនTiktok ទាំងផេកហ្វេសបុកនៅក្នុងទូរសព្ទនោះទាំងអស់ តើឲ្យនាងទីពឹងអ្វីទៀត ដូច្នេះសុំឲ្យមហាជនជួយដល់គាត់ផង ផ្តល់ការងារឲ្យគាត់ធ្វើ ពិសេសគាត់ចង់បានទូរសព្ទរបស់គាត់មកវិញ ដែលជាឆ្នាំងបាយរបស់គាត់ ដើម្បីគាត់រកស៊ីចិញ្ចឹមកូន និងឪពុកម្តាយបន្ត ហើយក្រោយកើតហេតុ ខ្លួននឹងទៅដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS