ព័ត៌មានជាតិ

ខណៈនេះអគ្គិភ័យកំពុងឆាបឆេះក្នុងការ៉ាសរថយន្តមួយកន្លែង យ៉ាងសន្ធោសន្ធៅ តាមបណ្តោយផ្លូវ ៥៩៨

31-Oct-2024 353 views

រាជធានីភ្នំពេញ ៖ ខណៈនេះមានករណីអគ្គិភ័យកំពុងឆាបឆេះរថយន្ត នៅក្នុងការ៉ាស់រថយន្តមួយកន្លែងយ៉ាងសន្ធោសន្ធៅ និងកំពុងបង្កការភ្ញាក់ផ្អើលជាខ្លាំង ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤និង ៥៤នាទី ល្ងាច ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅចំណុចការ៉ាសរថយន្តមួយកន្លែងយីហោ MH តាមបណ្តោយផ្លូវ ៥៩៨ ក្បែរនឹងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ពេលនេះរថយន្តពន្លត់អគ្គិភ័យគ្រប់បណ្តារគោលដៅ កំពុងចេញទៅអន្តរាគមន៍បាញ់ពន្លត់ ។ ព័ត៌មានបន្ថែមយើងនឹងUpdateបន្ត ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS