រាជធានីភ្នំពេញ ៖ សូមបងប្អូនអ្នករត់កង់បីពេលយប់ ប្រុងប្រយ័ត្ន ជាក់ស្តែងមានជនសង្ស័យបានប្រើល្បិចខ្ចីទូរសព្ទតេ ហើយរត់គេចខ្លួន សំណាងបងប្រុសអ្នករត់កង់បីម្នាក់នោះដឹងមុនទាន់ ឃាត់បានម្នាក់ យកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្ដិ៍នគបាលស្ទឹងមានជ័យ ។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង២យប់ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។
តាមសម្ដីរបស់ជនរងគ្រោះដែរជាអ្នករកស៊ីបើកកង់បីនៅពេលយប់ បាននិយាយថា មានជនសង្ស័យម្នាក់ បានហៅកង់បីគាត់នៅក្រោយវត្តស្ទឹងមានជ័យ ជិះទៅផ្លូវវេងស្រេង ហើយក៏ហៅគ្នាម្នាក់ទៀត អោយជិះថែម លុះដល់ដឹកមកក្រោមស្ពានអាកាសស្ទឹងមានជ័យ ក៏មានបក្ខពួកបន្ថែមទៀត ហៅឲ្យដឹកទៅខាងក្រោយវត្តស្ទឹងមានជ័យម្ដងទៀត រួចប្រើល្បិចធ្វើសកម្មភាពខ្ចីទូរសព្ទតេរកម្ដាយ តែត្រូវអ្នកបើកកង់បីដឹងខ្លួនមុន ភ្លាមនោះជនសង្ស័យរករត់ តែត្រូវម្ចាស់កង់បីចាប់បានម្នាក់ និងយកទូរសព្ទបានមកវិញ និងបានដឹកជនសង្ស័យខាងលើ យកទៅប៉ុស្តិ៍ដើម្បីឲ្យសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS