ខេត្តសៀមរាប ៖ ដោយសារវិបត្តិផ្លូវចិត្ត ជំងឺប្រចាំកាយមានបញ្ហាខួរក្បាល ឧស្សាហ៍វង្វេង លោកវេជ្ជបណ្ឌិតម្នាក់ បានធ្វើអត្តឃាត លោតទឹកសម្លាប់ខ្លួននៅបារាយណ៍ទឹកថ្លាខាងកើត ស្លាប់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រសង្កាត់ទឹកវិល ខេត្តសៀមរាប ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជារៀងរាល់ដងជនរងគ្រោះតែងតែក្រោកពីព្រលឹម បើករថយន្តចេញពីគ្លីនិក ទៅហាត់ប្រាណ លុះនៅថ្ងៃកើតហេតុ ពេលដែលចេញពីហាត់ប្រាណ ជនរងគ្រោះក៏បានដើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ហៅកង់បីជិះទៅបារាយណ៍ទឹកថ្លា មកធ្វើអត្តឃាត លោតទឹកសម្លាប់ខ្លួនបែបនេះតែម្តង ។
ក្រោយកើតហេតុ ក្រុមគ្រួសារនិងសមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ អុជធូបបន់ស្រន់ និងស្រង់សាកសពឡើងគោកដើម្បីធ្វើកោសល្យវិច័យពិនិត្យ បញ្ជាក់ថា សពពិតជាស្លាប់ដោយសារការធ្វើអត្តឃាត លោតទឹកសម្លាប់ខ្លួនដោយខ្លួនឯងពិតមែន និងប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី នៅផ្ទះក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ៕ នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS